រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

មន្រ្តីរាជការមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង នាំយកថវិកា ឯកឧត្តម ម៉ម ឈឿម ប្រធានមន្ទីរ ទៅចូលរួមបុណ្យសពម្តាយភរិយាមន្ត្រីព័ត៌មានខេត្ត

  • 498
  • ដោយ taravong

កំពង់ឆ្នាំងៈ នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ លោក ឈាង វណ្ណៈ អនុប្រធានមន្ទីរ តំណាងឯកឧត្តម ម៉ម ឈឿម ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង រួមដំណើរមន្ត្រីចំណុះមន្ទីរ បានចូលរួមបុណ្យសព អ្នកម្តាយភរិយា លោក យឺន ណុំ ប្រធានការិយាល័យទីភ្នាក់ ងារសារព័ត៌មាន(AKP) ទទួលមរណៈភាពក្នុងជន្មាយុ ៦៩ឆ្នាំ ដោយរោគាពាធ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ នៅគេហដ្ឋានរបស់គាត់ស្ថិតនៅភូមិអណ្តូងស្នាយ ឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ថវិកាដែលបាននាំយកចូលរួមបុណ្យសពនាពេលនោះមានថវិការបស់ ឯកឧត្តម ម៉ម ឈឿម ប្រធានមន្ទីរ រួមនិងមន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្ត ថវិការបស់លោក សរ លាង ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត បច្ច័យរបស់ព្រះតេជគណ នុច មុនីព្រះលេខាគណខេត្ត និងជាព្រះចៅអធិការវត្តត្រពាំងបី ព្រះតេជគណ ប៉ុណ្យ ប៊ុនជីង ព្រះចៅអធិការវត្តសំរោង សរុប ចំនួន ៦១០,០០០រៀល។

ក្នុងឱកាសនោះផងដែរ លោក ឈាង វណ្ណៈ អនុប្រធានមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង បានសម្តែងនូវការសោកស្តាយ និងចូលរួមមណៈទុក្ខក្រៀមក្រំជាមួយក្រុមគ្រួសារសពដែលបានបាត់បង់ម្តាយ ម្តាយក្មេកជាទីស្រឡាញ់ ជាទីគោរព និងសាច់សារលោហិតជាទីនឹករឭក និងសូមឧទ្ទិសបុណ្យកុសលដល់វិញ្ញាណក្ខន្ធសពបានដល់ឋានសុគតិភព។

ក្រុមគ្រួសារនៃសពបានថ្លែងអំណរគុណ និងគោរពជូនពរឯកឧត្តម ម៉ម ឈឿម ប្រធានមន្ទីរ ថ្នាក់ដឹកនាំមន្ទីរ និងមន្ត្រីរាជការមន្ទីរទាំងអស់ សូមជួបប្រទះតែពុទ្ធពរទាំង៤ប្រការគឺៈ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

អត្ថបទទាក់ទង