រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

គ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះអស់ទាំងស្រុង កាលពីថ្ងៃទី០៤ ខែធ្នូ ទទួលបានអំណោយពីសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ឆ្នាំង និងស្រុក

  • 495
  • ដោយ taravong

ស្រុកកំពង់លែង៖ ព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០នេះ លោក សាន់ យូ សមាជិកអចិន្ត្រៃយ៍សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ខេត្តកំពង់ឆ្នាំង តំណាងលោក ហេង ពិទូ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បានដឹកនាំ សមាជិក សមាជិកាខេត្ត និងស្រុកកំពង់លែង ចុះសួរសុខទុក្ខ និងនាំយកអំណោយ របស់សម្បុរសជន និងស.ស.យ.ក.ខេត្ត ស្រុក ទៅចែកជូន គ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះ កាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០។

គ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះ មានឈ្មោះ ខ្លុយ អ៊ូក ជាប្រជាពលរដ្ឋរស់នៅភូមិធ្លក ឃុំច្រណូក ស្រុកកំពង់លែង។ អំណោយដែលបាននាំយកទៅចែកជូនរួមមាន៖ អង្ករ ៥០គីឡូក្រាម មី ០១កេះ ត្រី ខ ០១យួរ ទឹកត្រី ០១យួរ ទឹកស៊ីអ៊ីវ ០១យួរ និងថវិកា ១.១០០.០០០រៀល ៕

អត្ថបទទាក់ទង