រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

អាជ្ញាធរស្រុកកំពង់ត្រឡាច ចុះផ្សព្វផ្សាយពីវិធីបង្ការការពារ និង​ទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋ និងអាជីវករ

  • 398
  • ដោយ taravong

កំពង់ឆ្នាំង ៖ នាព្រឹកថ្ងៃចន្ទ ៧រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ អាជ្ញាធរស្រុកកំពង់ត្រឡាច ចុះផ្សព្វផ្សាយពីវិធីបង្ការការពារ និងទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋ និងអាជីវករ នៅតាមគោលដៅចំនួនបីកន្លែងគឺ៖ ទី១.ផ្សារសាលាលេខប្រាំ ទី២.ផ្សារថ្នល់ទទឹង និងទី៣.ផ្សារកំពង់ប្រាសាទ ស្ថិតនៅក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

ការចុះផ្សព្វផ្សាយនេះដឹកនាំដោយលោក ឈឹម វុទ្ធា អភិបាលស្រុកកំពង់ត្រឡាច និងលោកអភិបាលរងស្រុក ដោយមានការចូលរូមពីមន្ត្រីសាលាស្រុក កម្លាំងអធិការដ្ឋាននគរបាលស្រុក ការិយាល័យប្រតិបត្តិស្រុក ដែលបានផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋតាមឃោសនព័ព្ទ ពីវិធីបង្ការការពារ និងទប់ស្កាត់ ការឆ្លងនៃជំងឺកូវីដ១៩ (Covid -19)។

ក្នុងឱកាសនៃការចុះផ្សព្វផ្សាយនោះដែរ លោក អភិបាលស្រុក បានធ្វើការណែនាំដល់បងប្អូនអាជីវករ ប្រជាពលរដ្ឋទូទៅ ឱ្យចេះធ្វើអនាម័យ និងការពារដោយពាក់ម៉ាស់ លាងដៃនឹងអាល់កុល ឬសាប៊ូ ឬជែល និងត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ៕

អត្ថបទទាក់ទង