រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ឯកឧត្តម សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង អញ្ជើញចូលរួមធ្វើយុទ្ធ​នា​​ការចុះផ្សព្វផ្សាយអប់រំណែនាំស្ដីពីវិធានការការពារទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិ​បាលកម្ពុជាដល់ប្រជាពលរដ្ឋនិងអាជីវករនៅស្រុក កំពង់លែង

  • 434
  • ដោយ taravong

កំពង់លែង: នៅថ្ងៃពុធ ៩រោច ខែមិគសិរ ឆ្នាំជូតទោស័កព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង ដោយមានកិច្ចសហការពីលោក សំ ចាន់ថន អភិបាលស្រុកកំពង់ឆ្នាំង រួមជាមួយនឹងអភិបាលរងស្រុក សហភាពសហព័ន្ធយុវជនកម្ពុជាស្រុកកំពង់លែង( ស.ស.យ.ក) សមាគមនារីស្រលាញ់សន្តិភាព និងអភិវឌ្ឌ្បន៍ យុវជនស្ម័គ្រចិត្តអនុសាខាកាកបាទក្រហមស្រុក ព្រមទាំងសមត្ថកិច្ច បានធ្វើយុទ្ធនាការចុះផ្សព្វផ្សាយ អប់រំណែនាំស្ដីពីវិធានការការពារទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា ជូនដល់បងប្អូន ប្រជាពលរដ្ឋ អាជីវករ នៅតាមផ្ទះ ទីសាធារណ: ក្នុងផ្សារ អ្នកដំណើរតាមកាណូត និងរថយន្ត ក្នុងផ្សារ និងនៅតាមទីតាំងអាជីវកម្ម តាមមូលដ្ឋាននានាក្នុងស្រុកជុំវិញភ្នំទូកមាសទាំង៦ឃុំក្នងស្រុកកំពង់លែង ។

ក្នុងយុទ្ធនាការនោះដែរ ឯកឧត្តម សាន់ យូ អភិបាលរងខេត្ត ថ្នាក់ដឹកនាំស្រុករួមទាំងក្រុមការងារទាំងអស់ ក៏បានធ្វើការណែនាំតាមរយ:ខិតប័ណ្ណអប់រំស្និកគ័រ សារាចរណ៍ណែនាំ បទដ្ឋាននានា ក៏ដូចជាការស្នើសុំ និងផ្តាំផ្ញើជាច្រើនទៀតរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជាផងដែរ។

បន្ថែមពីនោះ ឯកឧត្តម អភិបាលរងខេត្ត បានអំពាវនាវបន្ថែមដល់អាជ្ញាធរមានសមត្ថកិច្ច និងបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបន្តផ្សព្វផ្សាយ និងអនុវត្តតាមវិធានការនានារបស់ក្រសួងសុខាភិបាលឱ្យត្រឹមត្រូវ។ ជាងនេះទៅទៀត សូមបន្តផ្ដល់កិច្ចសហការជាមួយអាជ្ញាធរដែនដីក្នុងករណីមានបងប្អូនណាដែលជាប់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលក្នុងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ១៩នេះ។

អត្ថបទទាក់ទង