រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

អាជ្ញាធរស្រុកកំពង់ត្រឡាច បន្តចុះផ្សព្វផ្សាយអប់រំ ណែនាំស្ដីពីវិធានការការពារទប់ស្កាត់ជំងឺឆ្លងកូវីដ​-១៩ ដល់ប្រជាពលរដ្ឋ និងអាជីវករនៅផ្សារ ចំណតរថយន្ត

  • 692
  • ដោយ taravong

ស្រុកកំពង់ត្រឡាច៖ នៅថ្ងៃពុធ ៩រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០នេះ រដ្ឋបាលស្រុកកំពង់ត្រឡាច បន្តចុះផ្សព្វផ្សាយការរីករាលដាលនៃជំងឺ កូវីដ ១៩ នៅតាមបណ្តាលឃុំក្នុងស្រុក ពិសេសចំនុចទីតាំងផ្សារសាលា៥ ,ចំណតតាក់សុី , ផ្សារតាជេស ,ផ្សារថ្នល់ទទឹង និងផ្សារកំពង់ប្រសាទ។

ការចុះផ្សព្វផ្សាយនេះដឹកនាំដោយលោក ឈឹម វុទ្ធា អភិបាលស្រុកកំពង់ត្រឡាច និងលោក អាំ សុគន្ធ អភិបាលរងស្រុក មានការចូលរួមមន្រី្តរាជការ អាជ្ញាធរមូលដ្ឋាន និងកងកំលាំងប្រដាប់អាវុធ ផងដែរ។

ក្នុងយុទ្ធនាការនោះដែរក្រុមការងារទាំងអស់ ក៏បានធ្វើការណែនាំតាមរយ:ខិតប័ណ្ណអប់រំ ស្ទិកគ័រ សារាចរណ៍ណែនាំ បទដ្ឋាននានា ក៏ដូចជាការស្នើសុំ និងផ្តាំផ្ញើជាច្រើនទៀតរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជាផងដែរ។

បន្ថែមពីនោះ លោក អភិបាលស្រុក បានអំពាវនាវបន្ថែមដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបន្តអនុវត្តតាមវិធានការនានារបស់ក្រសួងសុខាភិបាលឱ្យត្រឹមត្រូវ។ ជាងនេះទៅទៀត សូមបន្តផ្ដល់កិច្ចសហការជាមួយអាជ្ញាធរក្នុងករណីមានបងប្អូនណាដែលជាប់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលក្នុងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ១៩នេះ ៕

អត្ថបទទាក់ទង