រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ឯកសណ្ឋានប្រជាការពារ ចំនួន ២៤​កំប្លេរ ត្រូវបាននាំយកទៅ​ចែក​ជូនដល់ប្រជាការពារចំនួន ០៤ភូមិ នៅក្នុងឃុំស្រែថ្មី ដែលបានស្នើសុំក្នុងវេទិកាសាធារណៈកន្លងមក

  • 815
  • ដោយ taravong

រលាប្អៀរ៖ នៅរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០នេះ លោក សោម វឺន ប្រធានក្រុមប្រឹក្សាស្រុករលាប្អៀរ តំណាងឯកឧត្ដម គុយ ឆាយ អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករលាប្អៀរ បាននាំយកឯកសណ្ឋានប្រជាការពារ ចំនួន ២៤កំប្លេរ ជូនដល់ប្រជាការពារភូមិ នៅក្នុងឃុំស្រែថ្មី ដែលបានស្នើសុំក្នុងវេទិកាសាធារណៈកន្លងមក។

ដោយមានការចូលរួមពីលោក សេង វិចិត្រ អភិបាលរងស្រុក តំណាងលោកអភិបាលស្រុក មេឃុំ និងប្រជាការពារ។ សូមបញ្ជាក់ថាៈ ឯកសណ្ឋានប្រជាការពារដែលចែកជូននៅពេលនេះ គឺក្រោយពីការស្នើសុំក្នុងវេទិកាសាធារណៈ ដែលរៀបចំនៅវត្តភ្នំចំពុះ ស្ថិតនៅក្នុងឃុំគោកបន្ទាយ ហើយត្រូវចែកជូនដល់ភូមិចំនួន ០៤គឺៈ ភូមិចំការតាម៉ៅ ភូមិទ្រាត្បូង ភូមិអណ្តូងឬស្សី និងភូមិព្រៃមាន់ ក្នុងឃុំស្រែថ្មី ស្រុករលាប្អៀរ ៕

អត្ថបទទាក់ទង