រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

វគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពីកម្មវិធីត្រួតពិនិត្យផលិផលថ្នាំជក់នៅខេត្តកំពង់ឆ្នាំង

  • 469
  • ដោយ taravong

កំពង់ឆ្នាំង : នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលតម្រង់ទិស ស្តីពីកម្មវិធីត្រួតពិនិត្យផលិតផលថ្នាំជក់នៅខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព ឯកឧត្ដម អម សុភា អភិបាលរង ខេត្តកំពង់ឆ្នាំង និងមានការអញ្ចើញ ចូលរួមលោកវេជ្ជបណ្ឌិត លឹម លៀងងួន អនុប្រធានមន្ទីរសុខាភិបាលខេត្ត ព្រមទាំង លោក លោកស្រី មកពីមន្ទីរស្ថាប័នជុំវិញខេត្តផងដែរ ។

សិក្ខាសាលានេះមានរយ:ពេល១ព្រឹកដែលរៀបចំឡើងដោយមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព ក្នុងគោលបំណងដើម្បី បង្កើននូវសមត្ថភាពផ្នែកចំណេះដឹងជំនាញពាក់ព័ន្ធកម្មវិធី ត្រួតពិនិត្យផលិតផលថ្នាំជក់ ដល់អនុគណ:កម្មការត្រួតពិនិត្យ ផលិតផលក្នុងការរួមចំណែកអនុវត្តច្បាប់ស្តីពីការ ត្រួតពិនិត្យផលិតផលថ្នាំជក់ ។

មានប្រសាសន៍ក្នុងឱកាសនោះដែរ ឯកឧត្ដម អម សុភា អភិបាលរងខេត្ត បានលើកឡើងថា បច្ចុប្បន្ន ការប្រើប្រាស់ផលិតផលថ្នាំជក់គឺជាកត្តាហានិភ័យដ៏ចម្បងនៃជំងឺមិនឆ្លង ដូច្នេះ រាជរដ្ធាភិបាលបានយកចិត្តទុក ដាក់បានបង្កើតសកម្មភាពពហុវិស័យជាតិស្តីពីការការពារ និងការ ប្រយុទ្ធប្រឆាំងនឹងជំងឺមិនឆ្លង ២០១៧-២០២៦ ដើម្បីបង្ហាញថាការ ប្រើប្រាស់ថ្នាំជក់ជាកត្តាហានិភ័យបង្កអោយ មានជំងឺមិនឆ្លងទាំងបួនដែលជាអទិភាពរបស់កម្ពុជា ដែលមាន ដូចជា ជំងឺសសៃរឈាមបេះដូង មហារីក( មាត់ស្បូន ថ្លើម សួត សុដន់ ក្រពះ) ជំងឺផ្លូវដង្ហើម និងជំងឺទឹកនោមផ្អែម ។

ជាមួយគ្នានោះដែរ ឯកឧត្ដម អភិបាលរងខេត្ត ក៍បានស្នើឱ្យសមាជិក សមាជិកានៃអនុគណ:កម្មធិការ ដែលមានតួនាទីជម្រុញការអប់រំ ការអនុវត្តច្បាប់ ជួយគាំទ្រ និងបង្កើតច្បាប់ និងលិខិតបទដ្ធានគតិយុត្តថ្មីៗ ទៀតដើម្បីពង្រឹង និងការអនុវត្តត្រួតពិនិត្យផលិតផល ថ្នាំជក់នៅក្នុងខេត្តកំពង់ឆ្នាំង ប្រកបដោយប្រសិទ្ធភាពខ្ពស់។

បន្ថែមពីនោះ ឯកឧត្តម ក៏បានជម្រុញឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងថ្នាក់ខេត្ត ក្រុង ស្រុក ជួយក្នុងការពង្រឹងអនុវត្តអោយកាន់តែបានជោគជ័យនៃច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ និងលិខិតបទដ្ធានគតិយុត្តពាក់ព័ន្ធដែលដាក់អោយប្រើប្រាស់រយ:ពេល កន្លងមក ។

អត្ថបទទាក់ទង