រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ឯកឧត្ដម អម សុភា​ អភិបាលរង និង ជាប្រធានគណៈកម្មការលុបបំបាត់ជម្ងឺគ្រុនចាញ់ខេត្ត កំពង់ឆ្នាំង ជម្រុញដល់ក្រុមការងារគណៈកម្ម​ការលុបបំបាត់ជម្ងឺគ្រុនចាញ់ខេត្តកំពង់ឆ្នាំងបន្តយកចិត្តទុកដាក់លើ​ការងារបង្កា និងទប់ស្កាត់ជម្ងឺគ្រុនចាញ់មកនៅកម្រិតទាបបំផុត

  • 497
  • ដោយ taravong

កំពង់ឆ្នាំង ៖ ឯកឧត្តម អម សុភា អភិបាលរង ខេត្ត និង ប្រធានគណៈកម្មការលុបបំបាត់ជម្ងឺគ្រុនចាញ់ខេត្ត កំពង់ឆ្នាំង បាន មានប្រសាសន៍ ជម្រុញបែបនេះ នៅក្នុងកិច្ចប្រជុំប្រចាំត្រីមាសក្រុមការងារគណៈកម្មការធិការលុបបំបាត់ជំម្ងឺគ្រុនចាញ់ខេត្ត នៅ ថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០២០ នៅសាលប្រជុំមន្ទីរសុខាភិបាលខេត្ត ដោយមានការអញ្ជើញចូលរួមពី លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្ត ព្រមទាំងលោក លោកស្រី ជាសមាជិកគណៈកម្មការ ខេត្ត ស្រុកផងដែរ ។

ទន្ទឹមនឹងនោះដែរ ឯកឧត្ដម អម សុភា អភិបាលរង ខេត្ត ក៍បានវាយ តម្លៃខ្ពស់ និង ថ្លែង នូវ ការកោតសសើរដល់ក្រុមគណៈកម្មការលុបបំបាត់ជម្ងឺគ្រុនចាញ់ខេត្ត ដែលបាននឹង កំពុង ខិត​​​​ខំយកចិត្តទុកដាក់លើការងារទប់ស្កាត់ជម្ងឺ គ្រុនចាញ់នៅក្នុងខេត្ ដោយ ទទួលបានលទ្ធផល​​ល្អប្រសើរ តាមរយៈការបញ្រ្ជាបការយល់ដឹងដល់ប្រជាពលរដ្ធនៅតំបន់ប្រឈមនឹងជម្ងឺគ្រុនចាញ់នៅក្នុងខេត្ត ដូចជាការផ្តល់មុងជ្រលក់ថ្នាំ និងអង្រឹងមុងជាដើម ។

លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធាន មន្ទីរ សុខាភិបាល ខេត្ត បាន ថ្លែង ឲ្យដឹង ថា រយៈពេល​១១​​​​ខែ ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០២០នេះ កម្មវិធីជម្ងឺ គ្រុនចាញ់ខេត្តស្តីពីស្ថាន​ភាពជម្ងឺគ្រុនចាញ់នៅទូទាំងខេត្តសរុបមានចំនួន ៤២៧ករណី បើធៀបនិងឆ្នាំ២០១៩ ក្នុងរយៈពេល១១ខែដូចគ្នាមានចំនួន ១៦៥៤ករណី ថយចុះ១២២៧ករណីស្មើនិង៧៤ភាគរយ ។

អត្ថបទទាក់ទង