រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ថ្នាក់ដឹកនាំស្នងការនគរបាលខេត្តកំពង់ឆ្នាំង ចុះសួរសុខទុក្ខដល់មន្រ្តីនគរបាលស្រុកទឹកផុស និងស្រុករលាប្អៀរ ដែលមានជម្ងឺ កំពុងសំរាកព្យាបាលនៅគេហដ្ឋាន

  • 717
  • ដោយ taravong

កំពង់ឆ្នាំង៖ នៅថ្ងៃអង្គារ ១កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០នេះ លោកឧត្តមសេនីយ៍ត្ រី ស្រុី សុវណ្ណ ស្នងការរង ទទួលផែនការងារធនធានមនុស្ស និងជាតំណាងលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានអញ្ចើញដឹកនាំប្រតិភូចុះសួរសុខទុក្ខដល់មន្រ្តីនគរបាលស្រុកទឹកផុស ដែលមានជម្ងឺ កំពុងសំរាកព្យាបាលនៅគេហដ្ឋាន និងបាននាំយកនូវថវិកាមួយចំនួនដែលបានមកពីការអំពាវនាវពីថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលស្នងការដ្ឋាននគរបាលខេត្ត យកទៅឧបត្ថម្ភជូនដល់អ្នកជម្ងឺផងដែរ។

បន្ទាប់មកលោកឧត្តមសេនីយ៍ត្រី ស្រុី សុវណ្ណ និងលោកនាយនាយរងការិយាល័យបុគ្គ​លិក លោកអធិការ-អធិការរងស្រុករលាប្អៀរ បានដឹកនាំកម្លាំង ចុះសួរសុខទុក្ខ និងនាំយកថវិកា ដែលបានមកពីការអំពាវនាវ ​​​​ របស់លោកឧត្តសេនីយ៍ស្នងការនគរបាលខេត្ត ចំនួន ១,០០០,០០០រៀល ដោយក្នុងនោះ ប្រាក់អំពាវនាវរបស់អធិការដ្ឋាន ១,៧៥០,០០០ រៀល សរុបមានចំនួន ២,៧៥០,០០០ ផ្តល់ជូនលោកអនុសេនីយ៍ឯក យី ធីម នាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្រុករលាប្អៀរ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅគេហដ្ឋាន ស្ថិតក្នុងភូមិព្រៃខ្មែរ ឃុំរលាប្អៀរ ស្រុករលាប្អៀរ។

ក្នុងនោះផងដែរក៏បានធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង លោក-លោកស្រីស្នងការរង លោកនាយ-នាយរងការិយាល័យ លោកអធិការ-អធិការរង លោក-លោកស្រីនាយ-នាយរងផ្នែក លោក-លោកស្រីនាយ-នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាល និងមន្ត្រីនគរបាលទាំងអស់ចំណុះឱ្យស្នងការដ្ឋាននគរបាលខេត្ត ដែលតែងតែយកចិត្តទុកដាក់ចំពោះមន្ត្រីក្រោមឱវាទដែលកំពុងមានជម្ងឺ ជាពិសេសរូបលោកទាំងពីរពេលនេះផ្ទាល់តែម្តង ៕

អត្ថបទទាក់ទង