រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

យុទ្ធនាការ ១៦ថ្ងៃ បំពាក់បូណ៍ស ក្រោមប្រធានបទ បង្កើនការវិនិយោគដើម្បីទប់ស្កាត់ និងឆ្លើយតបអំពើហឹង្សាលើស្រ្តី និងក្មេងស្រី ក្នុងបរិបទកូវីដ១៩ នៅឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៣កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ លោកជំទាវ ប៊ន សុភី ឣភិបាលរងខេត្តកំពង់ឆ្នាំង អញ្ជើញជាអធិបតីក្នុងពិធីបើកយុទ្ធនាការ ១៦ថ្ងៃ បំពាក់បូណ៍ស ក្រោមប្រធានបទ «បង្កើនការវិនិយោគ ដើម្បីទប់ស្កាត់ និងឆ្លើយតបអំពើហឹង្សាលើស្រ្តី និងក្មេងស្រី ក្នុងបរិបទ កូវីដ១៩»។

ដោយមានការអញ្ជើញចូលរួមពីលោកជំទាវ ឈឹម ស្រីមុំ អនុប្រធានកិត្តិយសគណ:កម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត, លោកស្រី ពេជ សូភា ប្រធានមន្ទីរកិច្ចការនារី, លោកស្រីឧត្តមសេនីយ៍ត្រី មាស សុម៉ាលី ស្នងការរងនគរ បាលខេត្ត , លោកស្រីតំណាង អង្គការឃែរ, ក្រុមការងារមន្ទីរកិច្ចការនារី លោកស្រីអភិបាលរងស្រុកសាមគ្គីមានជ័យ លោកមេឃុំ មេភូមិ បងប្អូនប្រជាពលរដ្ឋ ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ។

គោលបំណង់នៃយុទ្ធនាការបំពាក់បូណ៍សនេះគឺដើម្បី៖
-រួមគ្នាបញ្ឈប់អំពើហឹង្សាលើស្ត្រី និងក្មេងស្រី
-រួមគិត រួមធ្វើ រួមដោះស្រាយ បង្កើនការវិនិយោគ ដើម្បីទប់ស្កាត់ និងឆ្លើយតបអំពើហឹង្សាលើស្ត្រី និងក្មេងស្រី ក្នុងបរិបទ កូវីដ១៩។ ពិធីក្រោមការរៀបចំដោយមន្ទីរកិច្ចការនារីខេត្តកំពង់ឆ្នាំង ក្រោមការឧបត្ថមដោយអង្គការឃែរ នៅវត្តត្បែងខ្ពស់ ក្នុងឃុំត្បែងខ្ពស់ ស្រុកសាមគ្គី មានជ័យ ខេត្តកំពង់ឆ្នាំង ៕

អត្ថបទទាក់ទង