រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration

រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ស្ថានភាពទូទៅ

ដោយ Adminចំនួនទស្សនា (720)

ខេត្ដកំពង់ឆ្នាំង ជាខេត្ដមួយស្ថិតនៅចំកណ្ដាលនៃផ្ទៃប្រទេសកម្ពុជា និងជាខេត្តនៅជាប់ទន្លេសាប​ដែល​មាន​ព្រំប្រទល់៖ ​ខាងកើតជាប់ខេត្ដកំពង់ចាម ខាងត្បូងជាប់ខេត្ដកំពង់ស្ពឺនិងខេត្ដ​កណ្ដាល​ ខាងលិច​ជាប់​ខេត្ដ​ពោធិ៍សាត់ និងខាងជើងជាប់ខេត្ដកំពង់ធំ។សណ្ឋានដីខេត្ដចែកចេញជា៣តំបន់គឺ៖ (១)តំបន់វាលទំនាបៈ​ ជា​តំបន់​លិចទឹកនៅរដូវវស្សាដែលជា​ប្រភេទដីល្បាប់នៅតាមដងទន្លេសាបសម្បូរទៅដោយ​ជីជាតិដែលជា​កត្ដាអំណោយ​ផលយ៉ាងល្អមាន​សក្ដា​នុ​ពល លើការដាំដុះដំណាំបន្លែ ចំការ ស្រូវប្រាំង…..និងផលនេសាទ ដែលតំបន់នេះ​មាន​នៅជាប់ព្រំប្រទល់ខេត្ដកំពង់ធំ និងខេត្តកំពង់ចាម។ (២)តំបន់វាលរាបៈតំបន់នេះ​មានទីតាំង​នៅផ្នែកកណ្ដាល​ចន្លោះ​​ផ្លូវដែក និងផ្លូវជាតិលេខ៥ មានសក្ដានុពល​សកម្ម​ភាពរដ្ឋបាល សេដ្ឋកិច្ច សង្គមកិច្ច ។ (៣)តំបន់ព្រៃភ្នំៈ ស្ថិតនៅខាងលិចផ្លូវដែក​ ​ជាប់ ខេត្ដកំពង់ស្ពឺ និងខេត្តពោធិ៏សាត់ មានសក្ដានុពល​លើការដាំដុះដំណាំស្រូវ ចំការ​រយៈពេលវែង អនុផលព្រៃឈើ​ និងសត្វព្រៃ។ 

ខេត្ដបែងចែកជាក្រុង១ ស្រុកចំនួន៧ សង្កាត់ចំនួន៤ ឃុំចំនួន៦៦ និង​ភូមិ ចំនួន ៥៦៩ភូមិ​ រចនា​សម្ព័ន្ធគ្រប់គ្រងរដ្ឋបាលខេត្តអនុវត្តតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ច្បាប់ស្តីពីកា​គ្រប់គ្រង​រដ្ឋបាល​រាជ​ធានី ខេត្ដ ក្រុង ស្រុក ខណ្ឌ ច្បាប់ជាធរមានផ្សេងៗទៀត និងលិខិតបទដ្ឋានគតិយុត្ដិ  ​ទី៣ របស់រាជរដ្ឋាភិបាល ដែលដឹកនាំ​ប្រកប​ដោយគតិបណ្ឌិត​របស់ ​សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃ​ព្រះរាជា​ណាចក្រ​កម្ពុជា។   ខេត្ដកំពង់ឆ្នាំងមានផ្ទៃដីសរុប ៥៥២ ១០០ ហិចតា មានប្រជាជនចំនួន ១៣០ ៩៧៨ គ្រួសារ ស្មើនឹង ៥៥០ ៨៩០នាក់ ក្នុងនោះស្រី ២៨៥ ៨១៨នាក់ ដង់ស៊ីតេប្រជាជន ​ក្នុង​ខេត្ដ​មានចំនួន ១០០នាក់ ក្នុងមួយគីឡូម៉ែត្រការ៉េ  អត្រាកំណើនប្រជាជនប្រចាំឆ្នាំ១,២៨​%  ទំហំគ្រួសារជាមធ្យម ៤,២១នាក់/គ្រួសារ។

សក្កានុពលសេដ្ឋកិច្ចរបស់ខេត្តកំពង់ឆ្នាំង តាមលទ្ធផលនៃការគណនាផលិតផលក្នុងស្រុកសរុប​របស់​ខេត្ត​ចំណូលពីវិស័យកសិកម្មមានសមាមាត្រចំនួន ៥៥,១% , ចំណូលពីវិស័យឧស្សាហកម្ម សិប្បកម្ម សំណង់ចំនួន ២៧,៨% និង​ចំណូល​ពី​វិស័យ​សេវាកម្ម​ចំនួន ១៧,១%។ កំណើន​សេដ្ឋកិច្ច​ខេត្ត​ឆ្នាំ​២០១៨ ធៀប​នឹង​ឆ្នាំ​២០១៧ មាន​ចំនួនប្រមាណ ៧.៣% ផលិតផលក្នុងស្រុកសរុប(ផ.ស.ស,GDP) សម្រាប់​ប្រជាជន​ម្នាក់​ៗ​របស់​ខេត្ត កើន​ឡើង​ពីចំនួន៩៦៥,៧ដុល្លារនៅឆ្នាំ២០១៤ និងប្រមាណចំនួន ១៣១៧,២ដុល្លារ នៅឆ្នាំ២០១៨ ។ រី​ឯ​អត្រា​ភាព​ក្រីក្រ​របស់​ប្រជាជនខេត្តកំពង់ឆ្នាំងបានថយចុះពី៣២,៣%នៅឆ្នាំ២០០៩ មកនៅត្រឹមចំនួន ១៨,៩០% នៅឆ្នាំ ២០១៨។

បណ្ណាល័យព័ត៌មាន
សេវាពេញនិយម
សេវាថ្មីៗ
កម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ
បុណ្យទន្លេ លើកទី៥ ខេត្តកំពង់ឆ្នាំង
បុណ្យទន្លេនៅខេត្តកំពង់ឆ្នាំងមានអ្វីប្លែកខ្លះ?

បុណ្យទន្លេនៅខេត្តកំពង់ឆ្នាំងមានអ្វីប្លែកខ្លះ? បើចង់ជ្រាបច្បាស់ សូមអញ្ជើញទេសចរជាតិ និងអន្តរជាតិចូលរួមទស្សនាកម្សាន្តឲ្យបានច្រើនកុះករ។ សូមអរគុណ!

បាន​បង្ហោះ​ដោយ ក្រសួងទេសចរណ៍ Ministry of Tourism, Cambodia នៅ សុក្រ 1 មីនា 2019

ភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង

អ៊ីមែល : info@kampongchhnang.gov.kh

លេខទូរស័ព្ទ : (+855) 26 988 652

© 2019

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

កែប្រែចុងក្រោយ : 2 សប្ដាហ៍មុន