រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ឯកឧត្តម ហេង ពិទូ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ឆ្នាំង សូមគោរពជូនពរ ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

  • 159
  • ដោយ taravong

កំពង់ឆ្នាំង៖ ឯកឧត្តម ហេង ពិទូ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ឆ្នាំង ផ្ញើលិខិតគោរពជូនពរ ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ គ.ស.២០២១។

សូមលើកហត្ថទាំងទ្វេរបួង​សួង​ដល់​គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី និងវត្ថុស័ក្តិសិទ្ធិក្នុងលោក ជាពិសេសទេវតាឆ្នាំថ្មីព្រះនាម មណ្ឌាទេវី សូមប្រោសប្រសិទ្ធពរជ័យនិង​តាម​បីបាច់​ថែរក្សា ឯកឧត្តម លោកជំទាវ ព្រមទាំងក្រុមគ្រួសារ ទទួលបានសុខភាពល្អបរិបូណ៌ កម្លាំងមាំមួន បញ្ញាឈ្លាសវៃ និងជន្មាយុយឺនយូរ សូម​ទទួលបាននូវពរ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តន៍ ៕

អត្ថបទទាក់ទង