រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

អបអរសាទរ “ខេត្តកំពង់ឆ្នាំងស្អាត គ្មានសំរាម និងសំណល់ប្លាស្ទិក”

  • 18
  • ដោយ taravong

ព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញប្រកាសជាផ្លូវការ “កំពង់ឆ្នាំងស្អាត គ្មានសំរាម និងសំណល់ប្លាស្ទិក”។

យុទ្ធនាការ «កំពង់ឆ្នាំងស្អាត ខ្មែរធ្វើបាន» និងយុទ្ធនាការ សម្អាតផ្លូវជាតិ «ផ្លូវជាតិគ្មានសំរាម និងសំណល់ប្លាស្ទិក » បានអនុវត្តយ៉ាងសកម្មនៅទូទាំងខេត្ត ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងក្រុមការងារក្រសួងបរិស្ថាន ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងគ្រប៉ប្រភេទ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ប្រជាពលរដ្ឋ  លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស កម្មករ និយោជិត អាជីវករ បុគ្គលិកវិស័យឯកជន យុវជនស្ម័គ្រចិត្ត និងគ្រប់តួអង្គពាក់ព័ន្ធ។

អត្ថបទទាក់ទង