រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

រដ្ឋបាលស្រុកសាមគ្គីមានជ័យ បើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពស្រុក បូកសរុបលទ្ធផលសកម្មភាពការងារ និងលើកទិសដៅការងារអនុវត្តបន្ត

  • 370
  • ដោយ taravong

សាមគ្គីមានជ័យ៖ នាព្រឹកថ្ងៃសុក្រ ១១កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ លោក វន ស៊ីផា អភិបាលស្រុក និងជាប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលស្រុកសាមគ្គីមានជ័យ បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ដើម្បីបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២១ ដោយមានការចូលរួមពី លោក និងលោកស្រីដែលជាសមាជិក និងសមាជិកា នៃគណ:បញ្ជាការឯកភាពរដ្ឋបាលស្រុក និងមន្ត្រីពាក់ព័ន្ធមួយចំនួនក្នុងស្រុក ឣ្នកចូលរួមសរុប ចំនួន ៣៤ នាក់ ស្រី ០៥ នាក់។

កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកសាមគ្គីមានជ័យ បានដំណើរការតាមរបៀបវារ:ដូចខាងក្រោម៖

  • ប្រកាសហេតុ គណៈអធិបតី និងភ្ញៀវចូលរួម
  • ប្រសាសន៍សំណេះសំណាល និងបើកកិច្ចប្រជុំរបស់លោកអភិបាលនៃគណៈអភិបាលស្រុក និងជាប្រធានគណ: បញ្ជាការឯកភាពរដ្ឋបាលស្រុកសាមគ្គីមានជ័យ
  • ការងារសន្តិសុខ និងសណ្ដាប់ធ្នាប់សង្គម
    •ផ្សព្វផ្សាយផែនការបុណ្យចូលឆ្នាំសកល ឆ្នាំ២០២១
    •ផ្សព្វផ្សាយផែនការណែនាំបុណ្យជាតិ ៧ មករា ២០២១
    •ផ្សព្វផ្សាយផែនការនៃព្រឹត្តិការណ៍សំខាន់ៗ
    •ផ្សព្វផ្សាយផែនការសកម្មភាពការងារពាក់ព័ន្ធ Covid -19
  • បញ្ហាផ្សេងៗ
  • បូកសរុប និងបិទអង្គប្រជុំ

បន្ទាប់ពីបានស្តាប់របាយការណ៍រួចមក លោក វន ស៊ីផា បានថ្លែងនូវការកោតសរសើរចំពោះគណៈបញ្ជាការឯកភាពស្រុក ដែលកន្លងមកបានបំពេញកិច្ចការរបស់ខ្លួនយ៉ាងយកចិត្តទុកដាក់ទៅតាមតួនាទី និងភារកិច្ចបានល្អ។ លោក បានសំណូមពរផងដែរចំពោះមន្រ្តីជំនាញ និងកងកម្លាំងចម្រុះទាំងអស់ត្រូវយកចិត្តទុកដាក់បំពេញភារកិច្ចរបស់ខ្លួន ត្រូវបន្តក្តាប់សភាពការណ៍ទូទៅក្នុងស្រុក បញ្ហាសន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណ: បង្ការទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ក្តាប់មុខសញ្ញាឱ្យបានចោរលួច ចោរប្លន់ចេញពីពន្ធធនាគារ ពិសេសចាត់វិធានការដែលមានប្រសិទ្ធិភាពនានាក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ និងជម្រុញឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវបន្តចុះធ្វើការអប់រំផ្សព្វផ្សាយដល់មូលដ្ឋានឱ្យបានជាប់ជាប្រចាំឣំពីវិធានការបង្ការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវិដ-១៩ ជាពិសេសពលករទើបវិលត្រឡប់មកពីបម្រើការងារប្រទេសថៃ និងក្រៅប្រទេស។

ក្នុងឱកាសនោះដែរ លោកអភិបាលស្រុក បានធ្វើការចែកជូនម៉ាស់ ១ ប្រឣប់ និងឣាល់កុលជែលសម្រាប់លាងដៃ ១ ដប ដល់លោក និងលោកស្រីដែលជាសមាជិក និងសមាជិកានៃគណ:បញ្ជាការឯកភាពរដ្ឋបាលស្រុក សរុប ម៉ាស់ ចំនួន
៣៤ ប្រឣប់ និងនិងឣាល់កុលជែលសម្រាប់លាងដៃ ចំនួន ៣៤ ដបផងដែរ ៕

អត្ថបទទាក់ទង