រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បានជម្រុញឱ្យមន្រ្តីជំនាញទាំងអស់ត្រូវបង្កើនប្រសិទ្ធិភាព ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ឱ្យមានតម្លាភាព និងទាន់ពេលវេលា

  • 330
  • ដោយ taravong

កំពង់ឆ្នាំង៖ លោក ឆាយ លាភា បានធ្វើការជម្រុញបែបនេះ នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែធ្នូ ឆ្នាំ២០២០ និងលើកទិសដៅអនុវត្តការងារបន្តឆ្នាំ២០២១ របស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ មានការចូលរួមពីលោកអនុប្រធានមន្ទីរ លោក លោកស្រីប្រធាន អនុប្រធានការិយាល័យ មន្ត្រីជំនាញ និងបុគ្គលិកជាប់កិច្ចសន្យា។

លោកប្រធានមន្ទីរ ក៏បានបញ្ជាក់បន្ថែមទៅកាន់មន្រ្តីជំនាញរបស់មន្ទីរ ត្រូវយកចិត្តទុកដាក់ចុះបំពេញបេសកកម្ម ក្នុងការធ្វើឱ្យប្រសើរឡើង លើវិស័យផ្លូវថ្នល់ ទាំងការជួសជុល ការសាងសង់ ធ្វើយ៉ាងណាពង្រឹងគុណភាពជាចំបងដើម្បីធានាឱ្យបាននូវការប្រើប្រាស់ធន និងរឹងមាំ។

ក្នុងនោះក៏ត្រូវចុះធ្វើការផ្សព្វផ្សាយតាមគ្រប់រូបភាព ស្តីពីច្បាប់ចរាចរណ៍ដល់គ្រប់មូលដ្ឋាននានាក្នុងខេត្តកំពង់ឆ្នាំង ដើម្បីឱ្យប្រជាពលរដ្ឋបានយល់ និងចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីកាត់បន្ថយនូវអត្រាគ្រោះថ្នាក់ចរាចរណ៍ឱ្យនៅកម្រិតទាបបំផុត ៕

អត្ថបទទាក់ទង