រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ផ្លូវលំក្រាលគ្រួសធម្មជាតិ ប្រវែង២៩០០ ម៉ែត្រ ជាមូលនិធិឃុំក្រាំងល្វា ឆ្នាំ២០២០ ក្នុងស្រុកសាមគ្គីមានជ័យ ត្រូវបានបើកការដ្ឋានជួសជុល

  • 521
  • ដោយ taravong

សាមគ្គី មានជ័យ ៖ នៅថ្ងៃចន្ទ ១៤កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០នេះ រដ្ឋបាលឃុំក្រាំងល្វាបានរៀបចំកិច្ចប្រជុំបើកការដ្ឋានគម្រោងជួសជុលផ្លូវលំក្រាលគ្រួសធម្មជាតិចំនួន០៣ខ្សែ ក្នុងភូមិជំទាវជ្រែង ,ភូមិធ្លករលើង និងភូមិអូរកាខុប ដែលមានប្រវែងសរុប២៩០០ ម៉ែត្រ និងទទឹង ៤.៥០ ម៉ែត្រ ដាក់លូ ចំនួន ២០កន្លែង មូលនិធិឃុំក្រាំងល្វា តម្លៃសរុប ១៩៥.០០០.០០០រៀល អនុវត្តដោយក្រុមហ៊ុន ប៊ន ឌីម៉ង់។

ដោយសមាសភាពចូលរួមពី លោក វន សុីផា អភិបាលស្រុក លោក ឃ្លាំង រុី មេឃុំក្រាំងល្វា លោក ឱ សារ៉ាត់ មន្ត្រីបច្ចេកទេសស្រុកសាមគ្គីមានជ័យ ការិយាល័យផែនការ និងគាំទ្រឃុំ គណៈកម្មការលទ្ធកម្មឃុំ ថ្នាក់ដឹកនាំភូមិជំទាវជ្រែង, ភូមិធ្លករលើង និងភូមិអូកាខុប ប្រជាពលរដ្ឋទាំង០៣ភូមិ សរុប៤៥នាក់ ស្រី១៨ នាក់។

ក្នុងឱកាសនោះលោក វន ស៊ីផា អភិបាលនៃគណ:អភិបាល ស្រុកបានជម្រាបជូនបងប្អូនប្រជាពលរដ្ឋទាក់ទងនឹងការងារអភិវឌ្ឍន៍ដែលបានអនុវត្តនាពេលបច្ចុប្បន្នគឺមកពីកត្តាសុខសន្តិភាព ម្យ៉ាងទៀតរាជរដ្ឋាភិបាលដែលដឹកនាំដោយគណប្រជាជនកម្ពុជាបានផ្តល់ថវិកាអភិវឌ្ឍន៍ជារៀងរាល់ឆ្នាំដល់ឃុំ សង្កាត់ ដើម្បីមានលទ្ធភាពឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋតាមមូលដ្ឋានរបស់ខ្លួនជាក់ស្តែងផ្លូវលំចំនួន ៣ ខ្សែនេះគឺក្រុមប្រឹក្សាឃុំជាអ្នកសម្រេចតាមការស្នើសុំរបស់ប្រជាពលរដ្ឋ។

ជាមួយគ្នានេះលោកក៏បានស្នើសុំឲ្យប្រជាពលរដ្ឋមេត្តាចូលរួមលើកជាយោល់ តាមដានការអនុវត្តគម្រោង និងចូលរួមការថែរក្សាការពារ និងជួសជុល។ ចុងក្រោយលោកបានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវការពារខ្លួនឱ្យបានល្អ ដើម្បីចៀសផុតពីជំងឺ Covid-19 តាមរយៈការមិនត្រូវចេញពីផ្ទះបើមិនមានការចាំបើចេញពីផ្ទះត្រូវពាក់ម៉ាស ត្រូវរក្សាគម្លាតពីគ្នាយ៉ាងតិច ១.៥ ម, ត្រូវការលាងសម្អាតដៃជាមួយសាប៊ូឱ្យបានញឹកញាប់, កុំទៅកន្លែងដែលមានមនុស្សច្រើន។ ចំពោះពិធីជួបជុំគ្នាផ្សេងៗត្រូវតែលើកពេល ៕

អត្ថបទទាក់ទង