រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ស៉ីម៉ងត៍ចំនួន ២០តោន និងទេយ្យទាន ត្រូវបាននាំយកមកប្រគេនដល់ព្រះចៅអធិការវត្តវារីផាសុខារាម ហៅវត្តទឹកជុំ ឬអង្គជុំ

  • 464
  • ដោយ taravong

កំពង់ឆ្នាំង៖ កាលពីថ្ងៃសៅរ៍ ១២កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងលោកជំទាវ ម៉ែន នារីវុឌ្ឍី ហូ សិទ្ធី ព្រមទាំង ឯកឧត្ដម លោកជំទាវ និងសហការី បានអញ្ជើញនាំយកស៉ីម៉ងត៍ចំនួន ២០តោន ព្រមទាំងទេយ្យទាន ប្រគេនដល់ព្រះគ្រូវិចិត្រសីលញាណ ខុន ឆុន ចៅអធិការវត្តវារីផាសុខារាម ហៅវត្តទឹកជុំ ឬអង្គជុំ ដើម្បីកសាងប្រាសាទតម្កល់ព្រះសព និងធ្វើពិធីថ្វាយបង្គំព្រះសពលោកឪ សំ សាន្ត ត្រូវជាសិស្សប្អូនលោកឪ សួង។

ក្នុងឱកាសនោះដែរ លោកជំទាវ ព្រមទាំង ឯកឧត្ដម លោកជំទាវ បានចែកនូវថវិកាដល់ លោកតា លោកយាយ និងប្រជាការពារផងដែរ។ ក្នុងនោះលោកជំទាវក៏បានធ្វើការផ្តាំផ្ងើដល់ ព្រះចៅអធិការវត្ត ព្រះសង្ឃ អាចារ្យ គណៈកម្មការទាំងអស់ សូមបន្តអនុវត្តតាមវិធានការនានារបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ តាមវិធី«រស់នៅធម្មតា តាមបែបគន្លងថ្មី»។

ព្រះគ្រូវិចិត្រសីលញាណ ខុន ឆុន និងព្រះសង្ឃគ្រប់អង្គ ព្រមទាំង អាចារ្យ គណៈកម្មការវត្ត មានសេចក្តីសោមនស្សរីករាយ ដែលលោកជំទាវ ឯកឧត្ដម និងសហការីជាក្រុមការងារ បានមានសន្ធារជ្រះថ្លា ក្នុងការចូលរួមកសាងនូវសមិទ្ធិផលនានាក្នុងទីវត្តអារាម ដើម្បីភាពរីកចម្រើនទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ នឹងសូមជូនពរដល់ ឯកឧត្ដម លោកជំទាវ និងសហការី សូមបាននូវសេចក្តីសុខ សេចក្តីចម្រើន សុខភាពល្អបរិបូរណ៍ ជន្មាយុយឺនយូរ សម្រេចបានជោគជ័យគ្រប់ភារៈកិច្ចដែលបានបំពេញ នុងបានជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

អត្ថបទទាក់ទង