រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

រដ្ឋបាលស្រុកសាមគ្គីមានជ័យ បានទទួលសម្ភារប្រើប្រាស់សម្រាប់ចូលរួមក្នុងយុទ្ធនាការផ្សព្វផ្សាយ-អប់រំ ស្តីពីការទប់ ស្កាត់ការរីករាលដាលមេរោគកូវីត-១៩ ពីក្រុមហ៊ុន ខេនស្ព័តស៊ូ

  • 452
  • ដោយ taravong

សាមគ្គីមានជ័យ៖ នៅរសៀលថ្ងៃចន្ទ ១៤កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ រដ្ឋបាលស្រុកសាមគ្គីមានជ័យ បានទទួលសម្ភារប្រើប្រាស់សម្រាប់ចូលរួមក្នុងយុទ្ធនាការផ្សព្វផ្សាយ-អប់រំ ស្តីពីការទប់ ស្កាត់ការរីករាលដាលមេរោគកូវីត-១៩ ពីក្រុមហ៊ុន ខេនស្ព័តស៊ូ មានដូចជា ឣាល់កុលសម្រាប់លាងដៃ ចំនួន ៩០ លីត្រ និងម៉ាស់ ចំនួន ២ ៥០០ ម៉ាស់។

ក្នុងឱកាសនោះ លោក វន ស៊ីផា ឣភិបាលនៃគណៈអភិបាលស្រុក សូមថ្លែងអំណរគុណចំពោះ លោកនាយកក្រុមហ៊ុនខេនស្ព័តស៊ូ និងសហការី
ដែលបានផ្តល់ ឣាល់កុល និងម៉ាស់ ដល់រដ្ឋបាលស្រុកសាមគ្គីមានជ័យ សម្រាប់ចូលរួមក្នុងយុទ្ធនាការផ្សព្វផ្សាយ-អប់រំ ស្តីពី ការទប់ស្កាត់ការីករាលដាលមេរោគកូវីត-១៩ ជូនដល់ប្រជាពលរដ្ឋ នៅក្នុងភូមិសាស្រ្តស្រុកសាមគ្គីមានជ័យ ខេត្កកំពង់ឆ្នាំង ៕

អត្ថបទទាក់ទង