រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

រដ្ឋបាលខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំសាមញ្ញលេីកទី១៩ អាណត្តិ​ទី៣ របស់ក្រុមប្រឹក្សាខេត្ត

  • 260
  • ដោយ taravong

កំពង់ឆ្នាំង៖ នាថ្ងៃព្រហស្បតិ៍ ២រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានបើកកិច្ចប្រជុំសាមញ្ញលេីកទី១៩ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាពឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្ត ដែលមានការចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ដែលប្រារព្ធទៅនៅសាលាប្រជុំសាលាខេត្តកំពង់ឆ្នាំង។

កិច្ចប្រជុំប្រេព្រឹត្តទៅតាមរបៀបវារៈដែលបានគ្រោងទុករួមមាន៖ អនុម័តកំណត់ហេតុកិច្ចប្រជុំសាមញ្ញលេីកទី១៨ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត, របាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែធ្នូ ឆ្នាំ២០២០ និងទិសដៅបន្តរបស់រដ្ឋបាលខេត្ត, ពិនិត្យ និងអនុម័តលេីសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២១-២០២៣)ខេត្ត និងសេចក្តីណែនាំស្តីពីដំណេីរការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២២-២០២៤)ខេត្ត និងប្រតិទិនការងារ ៕

អត្ថបទទាក់ទង