រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ក្រុមហ៊ុន ថប ឣិនវេសម៉ិនរៀលធី ខូឣិលធីឌី នាំយកឣាល់កុលជែលសម្រាប់លាងដៃ និងម៉ាស់ ជូនដល់រដ្ឋបាលស្រុកសាមគ្គីមានជ័យ

  • 417
  • ដោយ taravong

ស្រុកសាមគ្គីមានជ័យ៖ នាយកក្រុមហ៊ុនថប ឣិនវេសម៉ិនរៀលធី ខូឣិលធីឌី និងសហការី បាននាំយក ឣាល់កុល ជែលសម្រាប់លាងដៃ និងម៉ាស់ ផ្តល់ជូនដល់រដ្ឋបាលស្រុកសាមគ្គីមានជ័យ សម្រាប់ចូលរួមក្នុងយុទ្ធនាការផ្សព្វផ្សាយ-អប់រំ ស្តីពី ការទប់ស្កាត់ការីករាលដាលមេរោគកូវីត-១៩ ជូនដល់ប្រជាពលរដ្ឋ នៅក្នុងភូមិសាស្រ្តស្រុកសាមគ្គីមានជ័យ ខេត្កកំពង់ឆ្នាំង នៅរសៀលថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ ក្នុងនោះមានឣាល់កុលជែលសម្រាប់លាងដៃ ចំនួន ៩៦ ដប និងម៉ាស់ ចំនួន ៣ ០០០ ម៉ាស់។

ក្នុងឳកាសនោះ លោក វន ស៊ីផា ឣភិ បាលនៃគណៈអភិបាលស្រុក បានថ្លែងអំណរគុណចំពោះ លោកនាយកក្រុមហ៊ុនថប ឣិនវេសម៉ិនរៀលធី ខូឣិលធីឌី និងសហការី ដែលបានផ្តល់ ឣាល់កុល ជែលសម្រាប់លាងដៃ និងម៉ាស់ ដល់រដ្ឋបាលស្រុកសាមគ្គីមានជ័យ សម្រាប់ចូលរួមក្នុងយុទ្ធនាការផ្សព្វផ្សាយ-អប់រំ ស្តីពី ការទប់ស្កាត់ការីករាលដាលមេរោគកូវីត-១៩ ជូនដល់ប្រជាពលរដ្ឋ នៅក្នុងភូមិសាស្រ្តស្រុកសាមគ្គីមានជ័យ ខេត្កកំពង់ឆ្នាំង ៕

អត្ថបទទាក់ទង