កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២១នេះ កម្លាំងជំនាញនៃវិទ្យាស្ថានបច្ចេកទេសសកម្មភាពមីនខេត្តកំពង់ឆ្នាំង បានចុះយកគ្រាប់បែកដៃចំនួន១គ្រាប់ នៅក្នុងបរិវេណសាលាបឋមសិក្សាវាលស្បូវ ក្នុងភូមិវាលស្បូវ ឃុំតាំងក្រសាំង ស្រុកទឹកផុស ក្រោយពីទទួលបានព័ត៌មានពីលោកគ្រូអ្នកគ្រូ និងសមត្ថកិច្ចនៅមូលដ្ឋាន។
កម្លាំងវិទ្យាស្ថានក៏បានធ្វើការអប់រំផ្សព្វផ្សាយដល់ក្មួយៗសិស្សានុសិស្ស អំពីគ្រោះថ្នាក់នៃគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ក្នុងករណីប្រទញឃើញគ្រាប់ណាមួយ សូមក្មួយៗរាយការណ៍ជាបន្ទាន់ជូនលោកគ្រូអ្នកគ្រូ អាណាព្យាបាល ចាស់ព្រឹទ្ធាចារ្យដើម្បីឲ្យកម្លាំងជំនាញចុះយកមករក្សាទុក និងកម្ទេចចោល គឺដាច់ខាតក្មួយៗមិនត្រូវប៉ះពាល់ ឬលេងគ្រាប់ទាំងនោះឡើយ ព្រោះវាអាចបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិត ៕