រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ប្រជាពលរដ្ឋនៅភូមិគោកពួច ឃុំតាំងក្រសាំង ស្រុកទឹកផុស ទទួលប័ណ្ណសំគាល់អចលនៈវត្ថុ ពីក្រុមការងារអនុវិស័យនៃមន្ទីររៀបចំដែនដី នគរូបណីយកម្ម សំណង់ និងសុរិយាដីខេត្តកំពង់ឆ្នាំង

  • 622
  • ដោយ taravong

កំពង់ឆ្នាំង៖ បន្ទាប់ពីធ្វើការវាស់វែងអស់រយៈ៣ខែមក ក្រុម
ការងារបច្ចេកទេសអនុវិស័យដីធ្លីនៃមន្ទីររៀបចំដែនដី នគររូបណីកម្មសំណង់ និងសុរិយោដី ខេត្តកំពង់ឆ្នាំង បានចេញប័ណ្ណវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនៈវត្ថុ ដល់ប្រជាពលរដ្ឋចំនួន ៤០២ គ្រួសារស្មើនឹង ១១២៨ប័ណ្ណ ស្ថិតនៅភូមិគោកពួច ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ធ្វើឡើងនៅសាលាបុណ្យគោកណាំង នារសៀលថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១នេះ ដោយមានការចូលរួមរបស់លោក សុខ សម្បត្តិ ប្រធានក្រុមទី១ចុះបញ្ជីមានលក្ខណៈប្រព័ន្ធនៅតំបន់វិនិច្ឆ័យ ព្រមទាំងអាជ្ញាធរមូលដ្ឋានផងដែរ។

លោក សុខ សម្បត្តិ ប្រធានបច្ចេកទេសចុះបញ្ជីដីធ្លីមានលក្ខណៈប្រព័ន្ធបានមានប្រសាសន៍ ដោយធ្វើការកោតសរសើរដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋដែលបានចូលរួមសហការគ្នាយ៉ាងល្អជាមួយក្រុមការងារបច្ចេកទេសក្នុងវាស់វែងដីធ្លីរហូតមកដល់ពេលចេញប័ណ្ណនាពេលនេះ។ លោកបានបន្តទៀតថា បច្ចុប្បន្នប្រមុខរាជរដ្ឋាភិបាលបាននិងកំពុងយកចិត្តទៅលើបញ្ហាដីធ្លីពិសេសគឺធ្វើប័ណ្ណកម្មសិទ្ធិស្របច្បាប់ជូនប្រជាពលរដ្ឋដោយមិនមានការភ័យខ្លាចពីការបាត់ដីទៀតឡើយ។

លោកក៏បានសំណូមពរដល់ប្រជាពលរដ្ឋដែលទទួលបានប័ណ្ណកម្មសិទ្ធិស្របច្បាប់ហើយត្រូវយកទៅរក្សាទុកដាក់ឱ្យបានត្រឹមត្រូវ ពីព្រោះប័ណ្ណកម្មសិទ្ធិដីធ្លីមានសារៈសំខាន់ណាស់សម្រាប់បងប្អូនយកទៅប្រើប្រាស់ដើម្បីបង្កើនមុខរបរផ្សេងៗបង្កើនចំណូលក្នុងគ្រួសារ ជៀសវាងយកទៅប្រើប្រាស់ខុសពីគោលដៅ។ ឆ្លៀតក្នុងឱកាសនោះលោកក៏បានសំណូមពរដល់ប្រជាពលរដ្ឋ សូមចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងគ្រួសារ និងសហគមន៍ដោយអនុវត្តឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល ៕

អត្ថបទទាក់ទង