រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន អញ្ជើញចុះពិនិត្យផ្លូវចំនួន ០២ខ្សែ ដែលត្រូវស្ថាបនាក្រាលកៅស៊ូពីរជាន់ប្រភេទ DBST ស្ថិតក្នុងក្របខណ្ឌគម្រោងកែលម្អផ្លូវជនបទ ជំហានទី២

  • 413
  • ដោយ taravong

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ ២០២១នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយឯកឧត្តម រដ្ឋលេខាធិការប្រចាំការ ថ្នាក់ដឹកនាំក្រសួង ឯកឧត្ដម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ថ្នាក់ដឹកនាំស្រុក ព្រមទាំងមន្ត្រីជំនាញ បានចុះពិនិត្យការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST ចំនួន ០២ខ្សែ ដែលស្ថិតក្នុងក្របខណ្ឌគម្រោងកែលម្អផ្លូវជនបទ ជំហានទី២ ក្រោមហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន។

ផ្លូវទាំង ០២ខ្សែ រួមមាន៖

  • ខ្សែទី១ ចាប់ពីផ្លូវជាតិលេខ៥៣ (ភូមិប្រច័ក្ស) ទៅភូមិព្រៃមូល-ភូមិតាលោប្រវែង ៤.១៥ គីឡូម៉ែត្រ ស្ថិតក្នុងស្រុករលាប្អៀរ។
  • ខ្សែទី២ ពីផ្លូវលេខ ១៥០ A ភូមិសាលាលេខ៥ ទៅផ្លូវលេខ ១៥០ B ភូមិតាចេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដែលមានប្រវែងសរុប ១១.០៣៧ គីឡូម៉ែត្រ។ ផ្លូវទាំងពីរខ្សែនេះលទ្ធផលសម្រេចបានប្រមាណ៤៨%ហើយ ៕

អត្ថបទទាក់ទង