រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ក្រុមប្រឹក្សាខេត្ត គណៈ អភិបាលខេត្ត ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងប្រជាពលរដ្ឋទូទាំងខេត្តកំពង់ឆ្នាំង សូមគោរពជូនពរ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

  • 513
  • ដោយ taravong

ក្នុងឱកាសប្រកបដោយ នក្ខត្តឫក្សប្រសើរថ្លៃថ្លាបំផុត នៃខួបចម្រើនព្រះជន្មាយុ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ គម្រប់ ៧០ឆ្នាំ ឈានចូល ៧១ឆ្នាំ នាថ្ងៃសុក្រ ២កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ យើងខ្ញុំទាំងអស់គ្នា ក្រុមប្រឹក្សាខេត្ត គណៈ អភិបាលខេត្ត ជំនួសមុខឱ្យព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងប្រជាពលរដ្ឋទូទាំងខេត្តកំពង់ឆ្នាំង សូមធ្វើ អភិវន្ទនកិច្ចលើកហត្ថបួង សួង ដល់ គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិ សូមជួយ ប្រោសប្រសិទ្ធពរជ័យ និង តាម បីបាច់ ថែរក្សា សម្តេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង លោកជំទាវ បុត្រាបុត្រី ព្រមទាំងចៅប្រុស ចៅស្រី ជា ទីស្រឡាញ់ របស់ សម្តេច សូម សម ប្រកប ដោយ សុខភាពល្អបរិបូរណ៍ ប្រាជ្ញាភ្លឺថ្លា ទទួលជោគជ័យ គ្រប់ភារកិច្ច ដើម្បីបន្តរួមចំណែកដឹកនាំមាតុភូមិកម្ពុជា ឈាន ដល់ត្រើយសុភមង្គល ថ្កុំថ្កើង សម្បូររុងរឿងជានិច្ចនិរន្តន៍ តរៀងទៅ។

យើងខ្ញុំទាំងអស់គ្នា សូមសម្ដែងនូវការគោរពដឹងគុណ ប្រកប ដោយ កតញ្ញូតាធម៌យ៉ាងជ្រាលជ្រៅបំផុត គោរពជូនចំពោះ សម្តេចក្រឡា ហោម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលជានិច្ចកាលតែងបានយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី បម្រើដោយស្មោះស្ម័គ្រ ឧត្ដមប្រយោជន៍ជាតិមាតុភូមិ ប្រកប ដោយ ជោគជ័យ ជាពិសេសក្នុងការរក្សាសន្តិភាព សណ្ដាប់ធ្នាប់ សុវត្ថិភាព សង្គម និងក្នុងការអនុវត្ត កម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណរបស់ រាជរដ្ឋាភិបាល ដើម្បីសន្តិភាព ស្ថិរភាព ការអភិវឌ្ឍ លទ្ធិប្រជាធិបតេយ្យ និង សម្បូរ រុងរឿង ដ៏ ត្រចះ ត្រចង់ ៕

អត្ថបទទាក់ទង