រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ថវិការបស់សមាគមន៍មិត្តនគរបាលជាតិកម្ពុជា ត្រូវបានឧត្ថម្ភជូនដល់សមាជិកសមាគមន៍ ដែលបានទទួលមរណៈភាព

  • 634
  • ដោយ taravong

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១នេះ គណៈកម្មាធិការមូលដ្ឋា ន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី ស្រុី សុវណ្ណ ស្នងការរង ទទួលផែនការងារធនធានមនុស្ស និងជាអនុប្រធានគណៈកម្មាធិការមូលដ្ឋាន តំណាងលោកឧត្តមសេនីយ៍ទោ ខូវ លី បានធ្វេីការប្រគល់ថវិការបស់សមាគមន៍មិត្តនគរបាលជាតិកម្ពុជា ឧត្ថម្ភជូនដល់សមាជិកសមាគមន៍ ដែលបានទទួលមរណៈភាព។

ថវិកាដែលបានឧបត្ថម្ភ នាពេលនោះគឺជូនដល់លោកស្រី សួង ផល្លី ត្រូវជាភរិយា របស់សព លោកអនុសេនីយ៍ឯក ពេជ សុភាព មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាល ទួលខ្ពស់ នៃអធិការដ្ឋាននគរបាល ស្រុកទឹកផុស ដែលបានទទួលមរណ:ភាព កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយជម្ងឺដាច់សរសៃរឈាមក្រពះ នូវថវិកាចំនួន ៦,០០០,០០០រៀល (ប្រាំមួយលានរៀល)។

ក្នុងឱកាសនោះ លោកឧត្តម សេនីយ៍ត្រី ស្រីុ សុវណ្ណ ក៏បាន ពាំ នាំនូវប្រសាសន៍ផ្តាំផ្ញើរំលែកទុក្ខពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជា ប្រធានកិត្តិយស សមាគមន៍មិត្តនគរបាលជាតិកម្ពុជា និងការផ្តាំផ្ញើសាកសួរសុខទុក្ខពីឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានគណៈកម្មាធិការកណ្តាល សមាគមន៍មិត្តនគរបាលជាតិកម្ពុជា ព្រមទាំងការផ្តាំផ្ញើពីគណ:កម្មាធិការមូលដ្ឋានចំពោះគ្រួសារនៃសព និងសម្តែងនូវការសោកស្តាយចំពោះការបាត់បងគ្រួសារ របស់សមាជិកសមាគម ក្នុងនាមគណ:កម្មការមូលដ្ឋាន និងខិតខំយកចិត្តទុកដាក់ថែររក្សារគ្រួសារសព ជាសមាជិកឱ្យរស់នៅបានសមរម្យ ៕

អត្ថបទទាក់ទង