រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ប្រជាពលរដ្ឋមានជំងឺរ៉ាំរ៉ៃប្រចាំកាយ និងជនរងគ្រោះដោយសារឣំពើហឹង្សាក្នុងគ្រួសារ ចំនួន ១០០នាក់ ទទួលបានអំណោយពីអង្គការតុកកែញញឹមកម្ពុជា

  • 397
  • ដោយ taravong

នៅព្រឹកថ្ងៃសុក្រ ៩ កើត ខែមាឃ ឆ្នាំជូត
ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២១នេះ អង្គការតុកកែញញឹមកម្ពុជា សហការជាមួយរដ្ឋបាលស្រុកសាមគ្គីមានជ័យ បានរៀបចំពិធីចែកឣំណោយជូនប្រជាពលរដ្ឋមានជំងឺរ៉ាំរ៉ៃប្រចាំកាយ និងរងគ្រោះដោយ សារឣំពើហឹង្សាក្នុងគ្រួសារ ចំនួន ១០០ នាក់ ក្នុងស្រុកសាមគ្គីមានជ័យ ក្រោមអធិបតីភាព លោក វន ស៊ីផា ឣភិបាលស្រុក ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាស្រុក មន្រ្តីរាជការសាលាស្រុក មេឃុំ ក្រុមប្រឹក្សាឃុំទាំង ៩ និងប្រជាពលរដ្ឋ។

សូមជម្រាបជូនថាៈ អង្គការតុកកែញញឹមកម្ពុជា មានគម្រោងចំនួន០៦ ដែលកំពុងអនុវត្តន៍ ទី១ គឺគម្រោងទ្រទ្រង់ជីវភាពប្រជាពលរដ្ឋ ទី២ គម្រោងគ្រួសារកសិកម្ម ទី៣ គម្រោងផលិតមាន់ និងជ្រូក ទី៤ គម្រោងផ្ទះភ្ញៀវ ទី៥ គម្រោងរោងជាង ទី៦ គម្រោងសាលារៀនក្នុងភូមិ ហើយគម្រោងទាំង៦ នេះមានបុគ្គលិកធ្វើការចំនួន ២៤០ នាក់ និងអ្នកទទួលផលគម្រោងមានចំនួន ១៧៨៦នាក់ ហើយអង្គការតុកកែញញឹមក៏ជាអង្គការមួយដែលចូលរួមយ៉ាងសំខាន់ដោយផ្ដោតលើវិស័យកសិកម្មដូចជាការចិញ្ចឹមត្រីមាន់ ជ្រូក បន្លែផងដែរ។

ក្នុងឱកាសនោះដែរ លោកឣភិបាលស្រុក បានធ្វើការណែនាំ ដល់បងប្អូនប្រជា ពលរដ្ឋពីវិធានការ ការពារខ្លួនពីជំងឺផ្សេងៗ ជាពិសេសជំងឺកូវីដ១៩ ត្រូវអនុវត្តតាមវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា និងតាមគោលកាណ៍ណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានជាប់ជាប្រចាំ បើមានបងប្អូនប្រជាពលរដ្ឋទើបតែវិលត្រឡប់មក ពីក្រៅប្រទេសវិញសូមរាយការណ៍មកអាជ្ញាធរក្នុងមូលដ្ឋាន។

អំណោយដែលបានចែកជូននាឱកាសនោះ ដោយក្នុងមួយម្នាក់ៗទទួលបានរួមមាន៖ អង្ករ ២៥ គីឡូក្រាម, បន្លែរ ២គីឡូ, ត្រី ១គីឡូក្រាម, ទឹកត្រី ០២ដប, ទឹកស៊ីអ៊ីវ ២ដប, ស្កសរ ១គីឡូក្រាម, អំបិលអុីយ៉ូត ១គីឡូក្រាម, ខ្ទឹមស ១គីឡូក្រាម, ប្រេងឆា១លីត្រ និងទឹកសណ្តែក១យួរ ៕

អត្ថបទទាក់ទង