រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

កិច្ចប្រជុំសាមញ្ញលើកទី២០ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង

  • 355
  • ដោយ taravong

កំពង់ឆ្នាំង៖ ព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំសាមញ្ញលើកទី២០ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាពឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្ត ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំតាមមន្ទីរអង្គភាពជុំវិញខេត្ត។

ឯកឧត្តម ឈួរ ច័ន្ទឌឿន បានមានប្រសាសន៍ថាៈ នៅក្នុងរយៈពេលកន្លងមកនេះខេត្តកំពង់ឆ្នាំង បានជម្រុញការអឌ្ឍន៍លើគ្រប់វិស័យ ដោយធានាបាននូវសន្តិសុខ សុវត្ថិភាព និងកំណើនសេដ្ឋកិច្ចក្នុងខេត្តផងដែរ។ ជាមួយនេះខេត្តក៏មានគម្រោងផែនការអភិវឌ្ឍន៍បន្ថែមទៀតតាមមូលដ្ឋាននានាក្នុងខេត្តកំពង់ឆ្នាំង សំដៅធ្វើយ៉ាងខេត្តកំពង់ឆ្នាំង មានការរីកចម្រើនកាន់តែឆាប់រហ័ស។

ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលសកម្មភាពការងាររបស់គណអភិបាលខត្ត មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ដែលបានរួមសហការគ្នា ក្នុងការកសាង និងអភិវឌ្ឍន៍ខេត្ត ដែលធ្វើឱ្យខេត្ត មានការអភិវឌ្ឍន៍លើគ្រប់វិស័យ ទាក់ទាញបាននូវវិយោគទុនមកបណ្តាក់ទុន។

ឯកឧត្តម បានមានប្រសាសន៍បញ្ជាក់ថា បើទោះបីខេត្តកំពង់ឆ្នាំង មានការអភិវឌ្ឍន៍យ៉ាងណាក៏ដោយ ប៉ុន្តែតម្រូវការនិងសំណូមពររបស់ប្រជាពលរដ្ឋនៅតែមាន ដែលទាមទារឱ្យអាជ្ញាធរខេត្ត មន្រ្តីជំនាញបន្តចូលរួមដោះរាល់បញ្ហាប្រឈមដែលកើតឡើងនៅក្នុងមូលដ្ឋាន ពិសេសគឺផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាពខ្ពស់ និងពង្រឹងការអនុវត្តគោលនយោភូមិឃុំមានសុវត្តិភាព និងត្រូវបង្កើនការផ្សព្វផ្សាយ ដល់សហគមន៍ មូលដ្ឋានរបស់ខ្លួនក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ៕

https://youtu.be/zIFwKIKVbRw

អត្ថបទទាក់ទង