រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ផ្ញើលិខិតគោរពជូនពរ សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា

  • 394
  • ដោយ taravong

កំពង់ឆ្នាំង៖ ក្នុងឱកាសប្រកបដោយនក្ខត្តឫក្ស នៃថ្ងៃខួបកំណើតរបស់ សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា គម្រប់ ៧៥ ឈានចូល ៧៦ឆ្នាំ នាថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១ យើងខ្ញុំទាំងអស់គ្នា ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ជំនួសមុខឱ្យព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សា​នុសិស្ស ព្រមទាំងប្រជាពលរដ្ឋទូទាំងខេត្តកំពង់ឆ្នាំង សូមធ្វើអភិវន្ទនកិច្ចលើកហត្ថទាំងទ្វេបួង​សួង​ដល់​គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមជួយប្រោសប្រសិទ្ធពរជ័យ និង​តាម​បីបាច់​ថែរក្សា សម្ដេចវិបុលសេនាភក្តី សាយ ឈុំ និង លោកជំទាវ បុត្រាបុត្រី ព្រមទាំងចៅ​ប្រុស​ចៅស្រី ​ជា​ទី​ស្រឡាញ់​​របស់ ​សម្តេច សូម​សម​ប្រកប​ដោយ​សុខភាពល្អបរិបូរណ៍ ប្រាជ្ញាភ្លឺថ្លា ទទួលជោគ​ជ័យ​​គ្រប់ភារកិច្ច ដើម្បីបន្តរួមចំណែកដឹកនាំមាតុភូមិកម្ពុជា ឈាន​ដល់​ត្រើយ​សុភមង្គល ថ្កុំថ្កើង សម្បូររុងរឿងជានិច្ចនិរន្តន៍តរៀងទៅ។

យើងខ្ញុំទាំងអស់គ្នា សូមសម្ដែងនូវការគោរពដឹងគុណ ប្រកប​ដោយ​កតញ្ញូតាធម៌យ៉ាងជ្រាលជ្រៅបំផុត​គោរព​ជូន​ចំពោះ សម្ដេចវិបុលសេនាភក្តី ដែលជានិច្ចកាលតែងបានយកអស់កម្លាំងកាយ កម្លាំងចិត្ត លះបង់​គ្រប់​បែប​យ៉ាង​បម្រើ​ឧត្ដមប្រយោជន៍ ជាតិ សាសនា ព្រះមហាក្សត្រ ៕

អត្ថបទទាក់ទង