រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ឆ្នាំង ចុះសួរសុខទុក្ខ និងរៀបចំអាហារជូនដល់ប្អូនៗកុមារកំព្រា នៅក្នុងមណ្ឌលកំព្រាខេត្តកំពង់ឆ្នាំង

  • 341
  • ដោយ taravong

កំពង់ឆ្នាំង៖ ល្ងាចថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ហេង ពិទូ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ឆ្នាំង រួមនឹងសមាជិក សមាជិកា បានចុះមកសួរសុខទុក និងរៀបចំ អាហារថ្ងៃល្ងាច១ពេលជូនដល់កុមារកំព្រាចំនួន ២២នាក់ កំពុងរស់នៅមណ្ឌលកុមារកំព្រាខេត្តកំពង់ឆ្នាំង។

ឯកឧត្តម ហេង ពិទូ បានមានប្រសាសន៍ថាៈ ដើម្បីចូលរួមចំណែកជាមួយ រាជរដ្ឋាភិបាលនិងផ្តល់នូវក្តីស្រឡាញ់ និងលើកទឹកចិត្តដល់ប្អូនៗ នៅថ្ងៃនេះសមាជិក សមាជិកា
សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ឆ្នាំង(ស.ស.យ.ក) ខេត្តកំពង់ឆ្នាំង បានចុះមកសួរសុខទុក្ខកុមារនៅក្នុងមណ្ឌលកុមារកំព្រាខេត្តកំពង់ឆ្នាំង ហើយបានរៀបចំអាហារ១ពេលជូនដល់ប្អូនៗកុមារកំព្រា និងបានឧបត្ថម្ភសម្ភារ និងថវិកា ដល់កុមារកំព្រា ចំនួន ២២នាក់ លោកគ្រូអ្នកគ្រូ ចំនួន ០៥នាក់ផងដែរ។

ឯកឧត្តម ហេង ពិទូ បានមានប្រសាសន៍បន្តថាៈ រាជរដ្ឋា
ភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជា
នាយករដ្ឋមន្រ្តីបានយកចិត្តទុកដាក់ និងគិតគូរពីសុខទុក្ខកុមារកំព្រាគ្រប់កន្លែងដើម្បីអោយក្មួយបានសិក្សារៀនសូត្រដូចកុមារដទៃទៀតដែរ។

ឯកឧត្តម ក៏បានផ្តាំផ្ញើ ដល់ប្អូនៗ ត្រូវចេះស្រឡាញ់គ្នាដូចបងប្អូន និងខិតខំរៀនសូត្រព្រោះប្អូនៗជាទំពាំងស្នងឬស្សី ត្រូវដើរតាមផ្លូវល្អ ជៀសអោយឆ្ងាយពីគ្រឿងញៀន និង អំពើអប្បាយមុខផ្សេងៗដែមសង្គមស្អប់ខ្ពើម ប្អូនៗពិតជាក្លាយខ្លួនជាមនុស្សល្អ និងមានប្រយោជន៍សំរាប់អនាគតខ្លួននិងសង្គមជាតិ។ ជាពិសេសប្អូនៗត្រូវថែទាំសុខភាពឱ្យបានល្អដោយធ្វើអនាម័យជាប់ជាប្រចាំ និងអនុវត្តនូវវិធានការ ការពារ និងទប់ស្កាត់កុំឱ្យកើតមានជំងឺកូវីដ១៩ ដោយអនវត្តឱ្យត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល។

សូមបញ្ជាក់ថាៈ ឯកឧត្តម ហេង ពិទូ និងសមាជិក បានឧបត្ថម្ភដល់មណ្ឌលកុមារកំព្រារួមមាន៖ អង្ករ ចំនួន ១០០គីឡូក្រាម, ទឹកសុទ្ធ២កេស, មី២កេស, សៀវភៅ៣០ក្បាល, ប៊ិច៥០ដើម, ម៉ាស់២៥០ម៉ាស់, ទឹកត្រី២យួរ, ទឹកស៊ីអ៉ឺវ២យួរ និងថវិកា៥០ម៉ឺនរៀល។ ឧបត្ថម្ភដល់កុមារកំព្រា ចំនួន ២២នាក់ម្នាក់ៗទទួលបានថវិកា១ម៉ឺនរៀល ឃីត១កញ្ចប់, ឧបត្ថម្ភថវិកាដល់ លោកស្រីនាយិកា ចំនួន ១០ម៉ឺនរៀល និងលោកគ្រូអ្នកគ្រូគ្រប់គ្រងកុមារកំព្រាក្នុងម្នាក់ៗចំនួន ៥ម៉ឺនរៀលផងដែរ ៕

អត្ថបទទាក់ទង