រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

អង្គការតុកកែញញឹមកម្ពុជា សហការជាមួយឣង្គការកម្ពុជាដើម្បីសុខភាព និងការឣប់រំសហគមន៍ ហៅកាត់ថា ឆេក បើកវគ្គបណ្តះបណ្តាលស្តីពី “គណនេយ្យភាព និងការទទួល ខុសត្រូវក្នុងគ្រួសារ”

  • 362
  • ដោយ taravong

ស្រុកសាមគ្គីមានជ័យ៖ នៅព្រឹកថ្ងៃអង្គារ ៥កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ អង្គការតុកកែញញឹមកម្ពុជា សហការជាមួយឣង្គការកម្ពុជាដើម្បីសុខភាព និងការឣប់រំសហគមន៍ (ឆេក) បានបើកវគ្គបណ្តះបណ្តាលស្តីពី "គណនេយ្យភាព និងការទទួល ខុសត្រូវក្នុងគ្រួសារ" ជូនក្រុមគ្រួសារកសិកម្ម នៃគម្រោង AFP របស់ឣង្គការតុកែញញឹមកម្ពុជា ដែលមានរយ:ពេលចំនួន ៤ ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០២១ នៅសាលប្រជុំអង្គការតុកកែញញឹមកម្ពុជា ស្ថិត នៅក្នុងភូមិស្រែសារ ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

គោលបំណងនៃវគ្គបណ្តះបណ្តាលគឺដើម្បី៖ ១.ផ្តល់ឱកាសឱ្យអ្នកចូលរួមបានចែករំលែកបទពិសោធន៍ល្អៗ និងវិបត្តិក្នុងគ្រួសារ ដើម្បីមានមូលដ្ឋានក្នុងការដោះ ស្រាយ និងសម្របសម្រួលបញ្ហាគ្រួសារឲ្យបានប្រសើរេជាងមុន។ ២.អ្នកចូលរួមទទួលបានចំណេះដឹង អំពីច្បាប់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ សុខភាព និងសិទ្ធបន្តពូជ ការគ្រប់គ្រងហិរញ្ញវត្ថុ និងរៀបចំផែនការគ្រួសារ រួមទាំងវិធីសាស្ត្រដឹកនាំគ្រួសារប្រកបដោយគណនេយ្យភាព និងការទទួលខុសត្រូវ។ ៣.ប្តីប្រពន្ធចេះពីរបៀបដោះស្រាយអំពើហិង្សាក្នុងគ្រួសារ តាមរយៈការគ្រប់គ្រងកំហឹង មានភាពប៉ិន ប្រសព្វក្នុងសម្រប សម្រួល និងចរចាបញ្ហាគ្រួសារប្រកប ដោយសីលធម៌ គុណធម៌ និងសេចក្តីថ្លៃថ្នូរ។ ៤.បង្កើនជីវភាពរស់នៅប្រកបដោយគណនេយ្យភាព និងការទទួលខុសត្រូវក្នុងគ្រួសារ។ ៥.លើកតម្កើងកិត្យានុភាពសហគមន៍ ដោយរួមគ្នាចូលរួមលើកម្ពស់កិត្តិយស សីលធម៌ សុជីវធម៌ គុណធម៌ ការទទួល ខុសត្រូវ និងភាពជាម្ចាស់ របស់ប្រជាពលនរដ្ឋក្នុងសហគមន៍ជាមួយគ្នា។

សូមបញ្ជាក់ថាក្រុមគ្រួសារកសិកម្ម នៃគម្រោង AFP របស់ឣង្គការតុកែញញឹមកម្ពុជា ជាគម្រោងមួយក្នុចំណោមគម្រោងទាំង ៦ របស់ឣង្គការតុកែញញឹមកម្ពុជា។ គម្រោងនេះ មានសមាជិកចំនួន ១០គ្រួសារ ដែលត្រូវបានឣង្គការជ្រើសរើសមកពីតំបន់ជួបការលំបាកនានាក្នុងប្រទេសកម្ពុជា និងបានផ្តល់ផ្ទះ និងដីសម្រាប់ធ្វើកសិកម្ម រួមទាំងបច្ចេកទេសសម្រាប់ដាំដំណាំ និងចិញ្ចឹមសត្វជូនពួកគាត់ ៕

អត្ថបទទាក់ទង