រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

អាជ្ញាធរស្រុកជលគិរី ចុះពិនិត្យការបូមទឹកបញ្ចូលស្រែ ដែលជាការជួយឧបត្ថម្ភដ៏ថ្លៃថ្លាពីក្រុមសម្តេចឪ នៅឃុំកោះថ្កូវ ឃុំជលសា ឃុំព្រៃគ្រី ក្នុងស្រុកជលគិរី

  • 949
  • ដោយ taravong

ស្រុកជលគិរី៖ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ លោក អភិបាលស្រុក ជលគីរី បានចាត់នាយករដ្ឋបាល និងការិយាល័យជំនាញពាក់ព័ន្ធ ចុះពិនិត្យការបូមទឹកបញ្ចូលស្រែ ដែលជាការជួយឧបត្ថម្ភដ៏ថ្លៃថ្លាពីក្រុមសម្តេចឪ នៅឃុំកោះថ្កូវ ឃុំជលសា ឃុំព្រៃគ្រី។ សូមគោរពជំរាបបន្ថែមថា តាមសំណើសំណូមពររបស់គណបក្សស្រុក និងរដ្ឋបាលស្រុក ទៅសម្តេច ចៅហ្វាវាំង គង់ សំអុល តាមរយៈឯកឧត្តម ម៉ែន វុទ្ធី ប្រធានក្រុមការងារថ្នាក់កណ្តាលគណបក្សចុះជួយស្រុកជលគិរី សម្តេចចៅហ្វាវាំង សម្រេចបញ្ជូនមន្រ្តីក្រុមសម្តេចឪ មកជួយបូមទឹកបញ្ចួលស្រែកសិករនៅក្នុងភូមិសាស្រ្តមួយចំនួននៅក្នុងឃុំទាំង៥ ក្នុងស្រុកជលគិរី។

ចាប់តាំងពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១មក ក្រុមការងារសម្តេចឪបានដាក់ម៉ាស៊ីនបូមទឹក ចំនួន១២គ្រឿងលើបួនឃុំ។ ព្រមជាមួយនេះតាមការណែនាំរបស់ឯកឧត្តមអភិបាលខេត្ត មន្ទីរធនធានទឹក បានជួយជាប្រេងម៉ាស៊ូតប្រមាណពីរពាន់លីត្រដល់កសិករនៅឃុំកោះថ្កូវ និងព្រៃគ្រី ។ ចំណែកមន្ទីរកសិកម្ម បានបញ្ជូនមន្រ្តីមកពិនិត្យទីតាំងភូមិសាស្រ្តមួយចំនួនដែលនឹងលំបាកប្រភពទឹកស្រោចស្រពស្រែផងដែរ ៕

អត្ថបទទាក់ទង