រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ភូមិចំនួន ០៣មាន ភូមិទី១ ភូមិទី២ និងភូមិទី៨ ស្ថិតក្នុងសង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង បានបើកកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីប្រកាសតំបន់ធ្វើការវិនិច្ឆ័យ សម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណ:ជាប្រព័ន្ធ

  • 637
  • ដោយ taravong

កំពង់ឆ្នាំង៖ នារសៀលថ្ងៃសុក្រ ៨កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០១
មានរៀបចំពិធីបើកកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីប្រកាសតំបន់ធ្វើការវិនិច្ឆ័យ សម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណ:ជាប្រព័ន្ធក្នុងភូមិចំនួន ០៣ គឺៈ ភូមិទី១ ភូមិទី២ និងភូមិទី៨ ដែលស្ថិតក្នុងសង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ក្រោមវត្តមានលោក ខឹម ចាន់នឿន នាយករងរដ្ឋបាលសាលាខេត្តកំពង់ឆ្នាំង។

កិច្ចប្រជុំបានប្រព្រឹត្តទៅនៅបរិវេណ វត្តខេមវន្ត (ហៅវត្តខ្សាម) ស្ថិតក្នុងភូមិទី២ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីលោក ឈុន សុខកុម្ភៈ អនុប្រធានមន្ទីរ និងជានាយករងកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លីខេត្ត លោក ក្រូច ម៉ារ៉ា អភិបាលរងក្រុងកំពង់ឆ្នាំង លោកចៅសង្កាត់កំពង់ឆ្នាំង លោក លោកស្រី ប្រធាន អនុប្រធានក្រុមចុះបញ្ជីក្រុមទី២ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ អាជ្ញាធរមូលដ្ឋាន ព្រមទាំងប្រជាពលរដ្ឋ ៕

អត្ថបទទាក់ទង