រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង បានថ្លែងនូវការកោតសរសើរដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកា គណៈកម្មាធិការសាខា អនុសាខាក្រុងស្រុកទាំង៨ ដែលបានរួមសាមគ្គីសហការគ្នាសម្រេចតាមផែនការប្រកបដោយប្រសិទ្ធភាពខ្ពស់

  • 410
  • ដោយ taravong

កំពង់ឆ្នាំង៖ ឯកឧត្តម អម សុភា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង បានថ្លែងនូវការកោតសរសើរដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកា គណៈកម្មាធិការសាខាកាកបាទកម្ពុជាខេត្តកំពង់ឆ្នាំងនិងអនុសាខាក្រុងស្រុកទាំង៨ ដែលបានរួមសាមគ្គីសហការគ្នាសម្រេចតាមផែនការប្រកបដោយប្រសិទ្ធភាពខ្ពស់។ ឯកឧត្តមបានធ្វើការថ្លែងនូវការកោតសរសើរបែបនេះនាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ នៅសាលប្រជុំសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ និងអនុម័តផែនការសម្រាប់អនុវត្តឆ្នាំ២០២១ ដោយមានការចូលរួមពីលោកជំទាវ ប៊ន សុភី អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិកគណៈកម្មាធិការ សាខា និងអនុសាខាក្រុងស្រុកទាំង៨ចូលរួមផងដែរ។

ឯកឧត្តម អម សុភា បានមានប្រសាសន៍ផ្តាំផ្ញើដល់ថ្នាក់នាំ សមាជិក សមាជិកា ទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ធ្វើយ៉ាងណាអនុវត្តឱ្យបានត្រឹមត្រូវតាមតួនាទី និងភារកិច្ចរបស់ខ្លួន ជាពិសេសអនុវត្តតាមផែនការសកម្មភាពដែលថ្នាក់ខេត្តនិងថ្នាក់កណ្តាល បានដាក់ចេញ ត្រូវរិះរកគ្រប់មធ្យោបាយសម្រេចឱ្យបានតាមសូចនករដែលបានដាក់ចេញប្រកបដោយគុណភាព និង ភាពទទួលខុសត្រូវខ្ពស់ ក្នុងសកម្មភាពមនុស្សធម៌ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន ៕

អត្ថបទទាក់ទង