រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពីហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដើម្បីបង្កលក្ខណ:ងាយស្រួលដល់សកម្មភាពជនពិការក្នុងខេត្តកំពង់ឆ្នាំង

  • 281
  • ដោយ taravong

កំពង់ឆ្នាំង៖ វគ្គបណ្តុះបណ្តាល ស្តីពីហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដើម្បីបង្កលក្ខណ:ងាយស្រួលដល់​ក្រុមប្រឹក្សាសកម្មភាពជនពិការ ត្រូវប្រារព្ធបិទនារសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ ក្រោមអធិបតីភាពឯកឧត្តម អ៊ុង សម្បត្តិ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ និងឯកឧត្តម អម សុភា អភិបាលរង ខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការខេត្ត ដោយមានការចូលរួមពីលោក ឈាង ចន្ធី អនុប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋាន លោក លោកស្រី ប្រធានអនុប្រធាន សមាជិកសមាជិកា នៃក្រុមប្រឹក្សាសកម្មភាពជនពិការខេត្ត អង្គការដៃគូរផងដែរ។

លោក ឈាង ចន្ធី បានបញ្ជាក់អោយដឹងថាៈក្រោយពីបានបើកវគ្គបណ្តុះបណ្តាលរយៈពេល២ថ្ងៃ ដែលមានសិក្ខាកាមជា សមាជិក សមាជិកា ក្រុមប្រឹក្សាសកម្មភាពជនពិការខេត្ត ចូលរួមចំនួន២៤នាក់ ស្រី ៦នាក់ បានយល់ដឹងចំនួន៨៥ភាគរយ សមាជិកទាំងអស់ក្រោយពីចប់វត្គនេះបានប្តេជ្ញាបន្តអនុវត្តតាមតួនាទីនិងភារកិច្ចសម្រេចអោយបានជោគជ័យ។

ឯកឧត្តម អ៊ុង សម្បត្តិ និង ឯកឧត្តម អម សុភា បានមានប្រសាសន៍ផ្តាំផ្ញើដល់សិក្ខាកាមពេលវិលទៅអង្គភាពនិងមូលដ្ឋានវិញត្រូវៈយកទៅអនុវត្ត និងធ្វើការផ្សព្វផ្សាយបន្ត អំពីការបង្កលក្ខណៈងាយស្រួល​នៃហេដ្ឋារចនា​សម្ព័ន្ធ​រូបវន្តអាចធ្វើឱ្យប្រសើរឡើង និងការប្រើប្រាស់ដំណោះស្រា​​យ​ដែលងាយៗ ​និងការប្រើ​ប្រា​ស់​សម្ភារៈ​ក្នុងស្រុកជំនួស។ ត្រូវធ្វើការការបង្កលក្ខណៈងាយស្រល គួរត្រូវបានពិចារណា​ឱ្យបានឆាប់តាម
ដែលអាចធ្វើ​ទៅបាន​នៅពេលសាងសង់ហេដ្ឋារចនាសម្ព័ន្ធថ្មីឬការជួសជុលអាគារ។ ត្រូវធ្វើការ​កែសម្រួល ឬនៅពេលសាងសង់កន្លែងថ្មី ត្រូវរៀបចំឲ្យមានការបង្កលក្ខណៈងាយ​ស្រួ​ល ដោយមានអ្នកចូលរួមពីអ្នកពាក់ព័ន្ធ អ្នកជំនាញ អ្នកគ្រប់គ្រង និងក្រុមអ្នកប្រើប្រាស់ តំណាងជនមាន​ពិកា​រភាពផ្សេងៗ។ ត្រូវធ្វើការកែលម្អហេដ្ឋារចនាសម្ព័ន្ធបង្កលក្ខណៈងាយស្រួល​ ដែលបានសាងសង់ឡើង មាន​ប្រសិទ្ធ​ភា​​ព បើសិនជាបញ្ចូលវានៅក្នុងដំណាក់កាលរចនាឬការឌីស្សាញដំបូងនៃអគារទាំងមូល ហើយ​បទដ្ឋាន​ប​ច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធរូបវន្តបង្កលក្ខណៈងាយស្រួល​ សម្រាប់ជនមានពិការភាព​ត្រូវគោរ​ព​តាមលិខិតបទដ្ឋានគតិយុត្តនានា ៕

អត្ថបទទាក់ទង