រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ពីធីប្រកាសផ្ទេរភារកិច្ច និងចូលកាន់តំណែងរបស់ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំងថ្មី លោក ម៉ន ផល្លា ជំនួសលោក យ៉ង ភីរម្យ ដែលត្រូវផ្ទេរទៅបម្រើការនៅទីស្តីការក្រសួងបរិស្ថាន

  • 626
  • ដោយ taravong

កំពង់ឆ្នាំង៖ នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ នៅខេត្តកំពង់ឆ្នាំង មានរៀបចំពីធីប្រកាសផ្ទេរភារកិច្ច និងចូលកាន់តំណែងរបស់ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព ឯកឧត្តម សូ ខនឬទ្ធិគុណ រដ្ឋលេខាធិការ តំណាងឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង។

យោងតាមប្រកាសរបស់ក្រសួងបរិស្ថាន ត្រូវបានផ្ទេរភារកិច្ច លោក យ៉ង ភីរម្យ ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង ឱ្យទៅបម្រើការងារនៅទីស្តីការក្រសួងបរិស្ថាន និងផ្ទេរភារកិច្ចលោកម៉ន ផល្លា ពីប្រធានមន្ទីរបរិស្ថានខេត្តកោះកុង ឱ្យមកបម្រើការងារជាប្រធានមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង ៕

អត្ថបទទាក់ទង