កំពង់ឆ្នាំង៖ នាថ្ងៃចន្ទ ៣រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ នៅមន្ទីរមុខងារសាធារណៈខេត្តកំពង់ឆ្នាំង បានបើកកិច្ចប្រជុំស្តីពីការបូកសរុបវឌ្ឍនភាពការងារប្រចាំខែកុម្ភៈ ឆ្នាំ២០២១ និងការលើកទិសដៅការងារបន្ត ក្រោមការដឹកនាំពីលោក ខេន ផល្លី ប្រធានមន្ទីរមុខងារសាធារណៈខេត្តកំពង់ឆ្នាំង។
ក្នុងកិច្ចប្រជុំក៏មានការចូលរួមពីលោក លោកស្រី អនុប្រធានមន្ទីរ ប្រធាន-អនុប្រធានការិយាល័យ មន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យាទាំងអស់របស់មន្ទីរមុខងារសាធារណៈខេត្តកំពង់ឆ្នាំង នៅសាលប្រជុំមន្ទីរមុខងារសាធារណៈខេត្តកំពង់ឆ្នាំង ៕
![](https://asset.cambodia.gov.kh/provincial/sites/13/2021/03/IMG_20210304_102946_915.jpg)
![](https://asset.cambodia.gov.kh/provincial/sites/13/2021/03/IMG_20210304_102944_021.jpg)
![](https://asset.cambodia.gov.kh/provincial/sites/13/2021/03/IMG_20210304_102950_392.jpg)
![](https://asset.cambodia.gov.kh/provincial/sites/13/2021/03/IMG_20210304_102942_188.jpg)