រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

លោក លី សុភា បានកោតសរសើរដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការរបស់មន្ទីរ ទាំងអស់ដែលបានខិតខំអនុវត្តការងារកន្លងមកទទួលបានលទ្ធផលល្អ និងស្របតាមផែនការដែលបានគ្រោងទុក

  • 480
  • ដោយ taravong

កំពង់ឆ្នាំង៖ លោក លី សុភា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពង់ឆ្នាំង បានធ្វើការកោតសរសើរ ដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការរបស់មន្ទីរ ទាំងអស់ដែលបានខិតខំអនុវត្តការងារកន្លងមកទទួលបានលទ្ធផលល្អ ស្របតាមផែនការដែលបានគ្រោងទុក។ លោកបានកោតសរសើរបែបនេះ នៅក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព លើការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ប្រចាំខែកុម្ភៈ និងលើកទិសដៅអនុវត្តបន្តសម្រាប់ខែបន្ត នាថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១។ ក្នុងឱកាសនោះលោកប្រធានមន្ទីរ ក៏បានដំណោះស្រាយបញ្ហាប្រឈមមួយចំនួន និងជុំរុញការងារចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនដល់ប្រជាពលរដ្ឋ។

ក្នុងកិច្ចប្រជុំនោះផងដែរ ក៏មានការអញ្ជើញចូលរួមពីលោក ឈុន សុខកុម្ភៈ អនុប្រធានមន្ទីរ, លោកស្រី លឹម សុខលាំង ប្រធានការិយាល័យសុរិយោដី និងភូមិសាស្រ្ត លោក លោកស្រី ប្រធាន អនុប្រធានក្រុមការងារចុះបញ្ជីដីធ្លី ទាំង ០៤ក្រុម, មន្ត្រីផ្នែក GIS, មន្ត្រីកំណត់ព្រំ, មន្ត្រីវាស់វែង, មន្ត្រីវិនិច្ឆ័យ និងមន្ត្រីការិយាល័យរដ្ឋបាល LASSP នៃការិយាល័យកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី សរុបចំនួន ៣៩រូប ស្រី ១០រូប ៕

អត្ថបទទាក់ទង