រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ករណីពាក់ព័ន្ធនឹងវិវាទដីធ្លីរបស់ប្រជាពលរដ្ឋ នៅក្នុងឃុំខ្នាឆ្មារ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ត្រូវបានប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ ចុះពិនិត្យ និងបន្តដោះស្រាយ

  • 645
  • ដោយ taravong

សាមគ្គីមានជ័យ៖ នៅព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១នេះ នៅសាលាឃុំខ្នាឆ្មារ ស្រុកសាមគ្គីមានជ័យ ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ ដឹកនាំក្រុមការងារ ប្រជុំពិនិត្យ និងបន្តដោះស្រាយក្ដីកង្វល់ពាក់ព័ន្ធរឿងវិវាទដីធ្លីរបស់ប្រជាពលរដ្ឋចំនួនមួយករណីនៅឃុំខ្នាឆ្មារ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

ដោយមានការចូលរួមពីសំណាក់លោក វន សុីផា អភិបាលស្រុក លោកអភិបាលរងស្រុកសាម្គីមានជ័យ ប្រធានភូមិបាលស្រុកសាមគ្គីមានជ័យ សមាជិកក្រុមការងារក្រុមប្រឹក្សាឃុំ ប្រធាន និងក្រុមយុវជនរបស់ភូមិ និងឃុំ និងប្រជាពលរដ្ឋដែលមានបញ្ហាដីធ្លីបានចូលរួមផងដែរ។

ក្រោយពីបានធ្វើការសម្របសម្រួល និងដោះស្រាយអស់រយះពេល ២ម៉ោង ជាលទ្ធផល ភាគីទាំងសងខាងបានយល់ព្រមទទួលយកតាមការសម្របសម្រួល ហើយចំពោះការងារដែលនៅសល់គាគីទាំងពីរបានទទួលយកនឹងធ្វើការដោះស្រាយជាមួយគ្នាដោយផ្ទាល់ជាបន្តទៀត។

បន្ទាប់ពីកិច្ចប្រជុំឯកឧត្តមបណ្ឌិត ដឹកនាំក្រុមការងារ បន្តចុះពិនិត្យវឌ្ឍនភាព នៃការសាងសង់បង្គន់អនាម័យ ដែលបានផ្តល់ក្នុងជំហានទី១ ចំនួន ២០បង្គន់ ជូនប្រជាពលរដ្ឋដែលខ្វះលទ្ធភាពនៅឃុំធ្លកវៀន។ ក្នុងឱកាសនោះផងដែរឯកឧត្តមបណ្ឌិត ក៏បានផ្តល់ជូនបង្គន់អនាម័យចំនួន ២០បង្គន់បន្ថែមទៀត តាមសំណើរបស់តំណាងប្រជាពលរដ្ឋ ផ្តល់ជូនជាជំហានទី២ ដល់ប្រជាពលរដ្ឋនៅឃុំធ្លកវៀន និងផ្តល់ថវិកាមួយចំនួនសម្រាប់ចូលរួមកសាងអណ្តូងទឹកជូនដល់ប្រជាពលរដ្ឋនៅភូមិស្ពានដែក ឃុំធ្លកវៀន ចំនួន១អណ្តូងផងដែរ ៕

អត្ថបទទាក់ទង