រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

គ្រួសារសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ឆ្នាំង នាំយកថវិកាប្រគល់ជូនគ្រួសារសមាជិក អតីតយុទ្ធជន ចំនួន ០២គ្រួសារ ក្នុងស្រុករលាប្អៀរ

  • 496
  • ដោយ taravong

កំពង់ឆ្នាំង៖ រសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ លោក ឃូ សុផាន់ មេបញ្ជាការរង និងលោក ចក់ កែវចំរើន ប្រធានការិយាល័យបេឡាជាតិអតីតយុធ្ធជនខេត្ត និងជាសមាជិកអចិន្រ្តៃយ៍នៃគណ:កម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត រួមជាមួយ ក្រុមការងារថ្នាក់ខេត្ត ឃុំ ស្រុក កងកម្លាំងប្រដាប់អាវុធទាំងបី បានចុះប្រគល់ថវិកា បេឡាមរណ សង្គ្រោះ ចំនួន ៨,០០០,០០០ រៀល និងលិខិតចូលរួមមរណទុក្ខ ជូនដល់:

-លោកស្រី ជួន រ៉េត ត្រូវជាកូនរបស់សព ឈ្មោះ សៅ ព្រីង អតីតគ្រួសារនគបាល ( គ្រួសារពលី ) ID (SB91000167) ទទួលមរណភាព នៅភូមិព្រៃខ្មែរ ឃុំរលាប្អៀរ ស្រុករលាប្អៀរ។
-លោកស្រី ឱម ខាត់ ត្រូវជាប្រពន្ធ របស់សព ឈ្មោះ ប្រាក់ រ៉ាដូ អតីតយោធិន ( ជនពិការ) ID (HA88001328)ទទួល មរណភាព នៅភូមិត្រពាំងអំពិល ឃុំប្រស្នឹប ស្រុករលាប្អៀរ។

លោក ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមអនុវត្តឱ្យបានខ្ចាប់ខ្ជួននូវវិធានការសុខាភិបាល និងគោលការណ៍ ៣កុំ ៣ការពារ ដែលរាជរដ្ឋាភិបាលកម្ពុជាដាក់ចេញ ក្នុងការទប់ស្កាត់ឱ្យបាននូវការរីករាលដាលនៃជំងឺកូវីដ១៩។ ជាចុងបញ្ចប់ ក្រុមគ្រួសារនៃសពបានថ្លែងនូវអំណរ អរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេច តេជោ ហ៊ុន សែន រួមនិងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ សូមជួបប្រទះនូវពុទ្ធពរទាំងបួន ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

អត្ថបទទាក់ទង