រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ផ្ទះថ្មី ១ខ្នង ប្រគល់ជូនប្រជាពលរដ្ឋងាយរងគ្រោះចំនួន ១គ្រួសារ និងប្រជាពលរដ្ឋងាយរងគ្រោះចំនួន ៨គ្រួសារ នៅឃុំកំពង់អុស ស្រុកជលគីរី បានទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង

  • 404
  • ដោយ taravong

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃចន្ទ ៩កើត ខែចេត្រ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ឯកឧត្ដម អម សុភា ប្រធានគណៈកម្មាធិការសាខា រួមដំណើរដោយ លោកជំទាវ ប៊ន សុភី អនុប្រធានគណៈកម្មាធិការសាខា លោក លោកស្រី គណៈកម្មាធិការសាខា អនុសាខាបានអញ្ជើញជាគណៈអធិបតីក្នុងពិធីប្រគល់ទទួល ផ្ទះ១ខ្នង ជូនប្រជាពលរដ្ឋទីទ័លក្រ ១គ្រួសារ ក្នុង ឃុំកំពង់អុស ស្រុកជលគិរី និងចុះសួរសុខទុក្ខប្រជាពលរដ្ឋងាយរងគ្រោះចំនួន ៨គ្រួសារ រស់នៅភូមិកំពង់អុស ឃុំកំពង់អុស ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។

ក្នុងឱកាសនោះ ឯកឧត្ដម អម សុភា បានពាំនាំនូវព្រះរាជបណ្តាំ និងប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក និងអាណិតស្រឡាញ់ដ៏ជ្រាលជ្រៅ ពីសំណាក់ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះម្ចាស់ផ្ទះ និង ប្រជាពលរដ្ឋងាយរងគ្រោះ ទាំងអស់ ព្រមទាំងសូមផ្តាំផ្ញើឱ្យយកចិត្តទុកដាក់គិតគូរលើក កម្ពស់ជីវភាពគ្រួសារ ត្រូវខិតខំប្រកបរបចិញ្ចឹមជីវិត ជាពិសេស ថែទាំសុខភាពឱ្យបានល្អ ពិសារ ទឹកឆ្អិនដាំពុះ មានអនាម័យក្នុងការរស់នៅ និងគេងក្នុងមុងជានិច្ច ជៀសវាងជំងឺគ្រុនឈាម-គ្រុនចាញ់ ដែលកំពុងរាលដាលលើមនុស្សគ្រប់វ័យ។ម្យ៉ាងទៀត ត្រូវការពារខ្លួនពីការឆ្លងរីករាលដាលពីជំងឺកូវីដ១៩ និងជំងឺផ្សេងៗ និង អនុវត្តអោយបានតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន គឺ៣ការពារ ៣កុំ និងការណែនាំរបស់ក្រសួងសុខាភិបាល។

អំណោយសម្រាប់សង្កត់ផ្ទះរួមមាន៖ អង្ករ ២៥គ.ក្រ, មី ១កេស, ត្រីខ ១០កំប៉ុង, មុង ១ ភួយ ១ សារុង ១ ក្រមា ១ , សាប៊ូ ដុសខ្លួន ១ដំ, ជែលសម្រាប់លាងដៃ ១ដបតូច សម្ភារៈផ្ទះបាយ មួយឈុតធំ និងថវិកា ១០ម៉ឺនរៀល និ ដោយឡែក ប្រជាពលរដ្ឋងាយរងគ្រោះចំនួន ៨គ្រួសារ ក្នុង១គ្រួសារៗ ទទួលបាន៖ អង្ករ ២៥គីឡូក្រាម, មី ១កេះ, ត្រីខ ១០កំប៉ុង, មុង ១ ភួយ ១ សារុង ១ ក្រមា ១ , សាប៊ូ ដុសខ្លួន ១ដំ, ជែលសម្រាប់លាងដៃ ១ដបតូច និងថវិកា ២ម៉ឺនរៀល ៕

អត្ថបទទាក់ទង