រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ឯកឧត្តម អម សុភា ដឹកនាំក្រុមការងារ និងកំលាំងសមត្ថិកិច្ច ចុះស្រាវជ្រាវ រកអ្នកពាក់ព័ន្ធនឹងករណីប្រជាពលរដ្ឋពីរនាក់ប្ដីប្រពន្ធដែលមានផ្ទុកកូវីដ-១៩ នៅមណ្ឌលសុខភាពពង្រ ឃុំពង្រ ស្រុករលាប្អៀរ

  • 533
  • ដោយ taravong

កំពង់ឆ្នាំង៖ នាថ្ងៃទី២៣ ខែមីនាឆ្នាំ២០២១ នៅមណ្ឌលសុខភាពពង្រ ស្ថិតនៅក្នុងឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង រួម នឹងឯកឧត្តមវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្ត បានដឹកនាំ ក្រុមការងារ និងកំលាំងសមត្ថិកិច្ច ចុះស្រាវជ្រាវ រកអ្នកពាក់ព័ន្ធទាក់ទងគ្នានឹងករណីប្រជាពលរដ្ឋពីរនាក់ប្ដីប្រពន្ធដែលមកពីរាជធានីភ្នំពេញដែលមានផ្ទុកកូវីដ-១៩ ក្នុងពេលដែលពួកគាត់មកមើលកសិដ្ឋានចិញ្ចឹមមាន់នៅភូមិទ័ពត្បែង ឃុំពង្រ ស្រុករលាប្អៀរ កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១។

ឯកឧត្តម អម សុភា អភិបាល រងខេត្ត បានមានប្រសាសន៍ឱ្យដឹងថា លទ្ធផល នៃការចុះអង្កេតស្រាវស្រាវ គឺមានអ្នកពាក់ព័ន្ឋសរុបចំនួន ៦៨នាក់ ក្នងនោះ ពាក់ព័ន្ធផ្ទាល់ ១១ នាក់ បានយកសំណាក និងដាក់ឱ្យធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កស្រុកទឹកផុស។ ចំណែក អ្នកពាក់ព័ន្ធប្រយោល ៥៧ នាក់បានយកសំណាក និងអប់រំណែនាំចត្តាឡីស័កនៅតាមផ្ទះរៀងៗខ្លួនដោយមានការគ្រប់គ្រងពីអាជ្ញាធរមូលដ្ឋាន ដោយឡែកក្រុមការងារកំពុងបន្តស្រាវជ្រាវរកអ្នកពាក់ព័ន្ឋផ្ទាល់ និងប្រយោលបន្តទៀត។

ជាមួយគ្នានោះ ឯកឧត្តម អភិបាលរងខេត្ត បានអំពាវនាវឱ្យប្រជាពលរដ្ឋដែលដឹងថាខ្លួនមានជាប់ពាក់ព័ន្ធនឹងប្រជាពលរដ្ឋពីនាក់ប្ដីប្រពន្ធនោះ ដោយផ្ទាល់ក្ដី និងដោយប្រយោលក្ដី សូមមេត្តាផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន ឬទៅមណ្ឌលសុខភាពដើម្បីយកសំណាកដើម្បីចូលរួមទាំងអស់គ្នាជាមួយរាជរដ្ឋាភិបាលក្នុងការបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភ: ៕

អត្ថបទទាក់ទង