កំពង់ឆ្នាំង៖ បន្ទាប់ពីទទួលបានសេចក្ដីណែនាំរបស់ក្រសួងធម្មការ និងសាសនា ស្តីពីការវាយគង វាយជួង និងទូងស្គរ នៅតាមវត្តអារាម ដើម្បីចូលរួមទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ-១៩ ក្នុងក្នុងសហគមន៍ នៃព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ កាលពីល្ងាចថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ រួចមក នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេះ នៅតាមវត្តអារាមនានាក្នុងខេត្តកំពង់ឆ្នាំង បានចាប់ផ្តើមអនុវត្តន៍ ពីម៉ោង៥ព្រឹក នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេះ រហូតដល់បញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។
ការអនុវត្តតាមសេចក្ដីណែនាំនេះ នៅតាមវត្តអារាមនានាក្នុងខេត្តកំពង់ឆ្នាំង ដោយការវាយគងផង វាយជួងផង និងទូងស្គរផង ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការក្រើនរម្លឹកដល់ពុទ្ធបរិស័ទគ្រប់ៗរូប ឱ្យបង្កើនការប្រុងប្រយ័ត្នចំពោះការឆ្លងរីករាល ដាលនៃមេរោគកូវីដ-១៩ ដោយអនុវត្តន៍នូវវិធានការ “៣ការពារ” និង “៣កុំ” ក្នុងនោះដើម្បីពញ្ញាក់ស្មារតីអ្នកភូមិស្រុក បានដឹងពីហេតុការណ៍មិនល្អ គ្រោះភ័យចោរចូលភូមិ ឬមានបញ្ហាអ្វីផ្សេងៗ រួមទាំងការអបអរសាទរនូវសមិទ្ធផលនានា ឬក៏ជោគជ័យផ្សេងៗក្នុងមូលដ្ឋានស្រុកភូមិ និងទីអារាមនានាផងដែរ ៕