រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

គម្រោងជួសជុលទ្វារទឹកចំនួន ២កន្លែង នៅក្នុងភូមិថ្មីខ្មែរ ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ត្រូវបានក្រុមការងារចុះវាយតម្លៃសម្រេចបាន១០០%

  • 440
  • ដោយ taravong

សាមគ្គីមានជ័យ៖ នៅព្រឹកថ្ងៃអង្គារ ២រោច ខែចេត្រ ឆ្នាំជូតទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១នេះ លោក ឈួន ចាន់ណា អភិបាលរងស្រុក និងជាប្រធានក្រុមការងារកម្មវិធីASPIRE ថ្នាក់ស្រុក បានដឹកនាំក្រុមការងារចុះវាយតម្លៃគម្រោងជួសជុលទ្វារទឹកចំនួន ២កន្លែង នៅក្នុងភូមិថ្មីខ្មែរ ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ ក្នុងឱកាសនៃការចុះវាយតម្លៃគម្រោងនោះ លោក ឈួន ចាន់ណា បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋសូមចូលរួមថែរក្សានូវសមិទ្ធិផលដែលត្រូវប្រើប្រាស់រួមជាសាធារណៈ។

សូមបញ្ជាក់ជូនថាៈ គម្រោងដែលបានវាយតម្លៃ១០០% នៃការជួសជុលទ្វារទឹកចំនួន ២កន្លែងនោះ ប្រើប្រាស់ថវិកាមូលនិធិឃុំ និងមូលនិធិកម្មវិធីASPIRE ឆ្នាំ២០២០ ចំណាយថវិកាសរុបចំនួន ៦៧,៨០០,០០០រៀល អនុវត្តដោយក្រុមហ៊ុន ញ៉ែម ចាន់ ៕

អត្ថបទទាក់ទង