រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង ចុះអប់រំផ្សព្វផ្សាយ បង្ការ និងទប់ស្កាត់ហានិភ័យពីការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នៅក្រុងកំពង់ឆ្នាំង

  • 351
  • ដោយ taravong

កំពង់ឆ្នាំង៖ នៅថ្ងៃទី៣០ ខែមីនាឆ្នាំ២០២១ នេះ លោកជំទាវ ប៊ន សុភី អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ព្រមទាំងសមាជិកគណៈកម្មាធិការសាខាខេត្ត និងអនុសាខាក្រុង បានចុះធ្វើការអប់រំផ្សព្វផ្សាយ អំពីការបង្ការ និងវិធីកាត់បន្ថយហានិភ័យពីការឆ្លងរីករាលដាលនៃជំងឺ កូវីដ១៩ ដល់ប្រជាពលរដ្ឋ នៅសង្កាត់ប្អេរ និងសង្កាត់ខ្សាម ក្នុងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

ក្នុងឱកាសនោះលោកជំទាវ បានមានប្រសាសន៍ថាៈ ជំងឺកូវីដ-១៩ កំពុងរីករាលដាលនៅលើសកលលោក ដែលក្នុងនោះ ប្រទេសកម្ពុជាក៏កំពុងរងគ្រោះផងដែរ។ ដូច្នេះដើម្បីការពារ ទប់ស្កាត់ និងបង្ការការចម្លងជំងឺនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវរក្សាសុខភាព និងរក្សាអនាម័យ ក្នុងនោះត្រូវអនុវត្តឱ្យបានតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន គឺ៣ការពារ និង៣កុំ និងចូលរួមអនុវត្តឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល ៕

អត្ថបទទាក់ទង