រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត និងស្រុកសាមគ្គីមានជ័យ នាំយកសម្ភារជូនការិយាល័យសុខាភិបាលស្រុកប្រតិបត្តិកំពង់ត្រឡាច ដើម្បីជួយក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ និងមណ្ឌលចត្តាឡីស័ក

  • 348
  • ដោយ taravong

កំពង់ឆ្នាំង៖ នៅរសៀលថ្ងៃចន្ទ ៨រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១នេះ លោក ឈួន ចាន់ណា ប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ស្រុកសាមគ្គីមានជ័យ រួមនឹងសមាជិក សមាជិកា ស្រុក នាំយកនូវសម្ភារមួយចំនួនជូនការិយាល័យសុខាភិបាលស្រុកប្រតិបត្តិកំពង់ត្រឡាច ដើម្បីជួយក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ និងមណ្ឌលចត្តាឡីស័ក ដឹកនាំដោយ លោក លី សុភា សមាជិកអចិន្ត្រៃយ៍ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ខេត្តកំពង់ឆ្នាំង តំណាងលោក ហេង ពិទូ ប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីលោក វន ស៊ីផា អភិបាលស្រុកសាមគ្គីមានជ័យ។

សម្ភារដែលបាននាំយកទៅជូនការិយាល័យសុខាភិបាលស្រុកប្រតិបត្តិកំពង់ត្រឡាច ដើម្បីជួយក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ និងមណ្ឌលចត្តាឡីស័ករួមមាន៖ អាល់កុល ១ធុង ស្មើនឹង ៣០លីត្រ, អាល់កុលជែល ១០ដប, ម៉ាស ៣០ប្រអប់, ទឹកសុទ្ធកម្ពុជា ២០កេស , ទឹកក្រូច ៥កេស និងទឹកសុទ្ធ ៤០យួរ ៕

អត្ថបទទាក់ទង