រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ឆ្នាំង ចុះសំណេះសំណាល និងសួរសុខទុក្ខព្រមទាំងនាំយកសម្ភារ និងថវិកាជូនដល់ក្រុមគ្រូពេទ្យ ដែលកំពុងប្រចាំការនៅមន្ទីរពេទ្យបង្អែកស្រុកបរិបូណ៌

  • 327
  • ដោយ taravong

កំពង់ឆ្នាំង៖ នៅរសៀលថ្ងៃចន្ទ ៨រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១នេះ ឯកឧត្តម ហេង ពិទូ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ខេត្តកំពង់ឆ្នាំង បានដឹកនាំ សមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) ខេត្ត និងស្រុកបរិបូណ៌ ចុះសំណេះសំណាល និងសួរសុខទុក្ខព្រមទាំងនាំយកសម្ភារ និងនាំយកនូវថវិកាមួយចំនួនប្រគល់ជូនដល់ក្រុមគ្រូពេទ្យ ដែលកំពុងប្រចាំការនៅមន្ទីរពេទ្យបង្អែកស្រុកបរិបូណ៌ និងបងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័កបរិបូណ៌។

ឆ្លៀតនៅក្នុងឱកាសនៃការចុះសួរសុខទុក្ខនោះ ឯកឧត្តម ហេង ពិទូ បានលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យដែលបានយកអស់កម្លាំងកាយ ចិត្ត ក្នុងការទប់ស្កាត់ បង្ការ ជម្ងឺកូវីដ-១៩ ហើយក៏បានផ្តាំផ្ញើទៅដល់បងប្អូនដែលកំពុងធ្វើចត្តាឡីស័ក ត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាព ព្រមទាំងចូលរួមអនុវត្តឲ្យបានម៉ឺងម៉ាត់់នូវវិធានការ ៣កុំ ៣ការពារ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ៕

អត្ថបទទាក់ទង