រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ថ្នាក់ដឹកនាំស្រុកសាមគ្គីមានជ័យ ចុះសួរសុខទុក្ខក្រុមគ្រូពេទ្យប្រចាំការ និងចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅមណ្ឌលសុខភាពក្រាំងល្វា និងមណ្ឌលសុខភាពលង្វែក

  • 425
  • ដោយ taravong

ស្រុកសាមគ្គីមានជ័យ៖ នៅព្រឹកថ្ងៃអង្គារ ៩រោច ខែចេត្រ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ ថ្នាក់ដឹកនាំស្រុកសាមគ្គីមានជ័យ ក្រុមប្រឹក្សាស្រុក រួមនឹងក្រុមការងារ ចុះសួរសុខទុក្ខក្រុមគ្រូពេទ្យប្រចាំការ និងចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ គ្រូបង្រៀន និងប្រជាពលរដ្ឋ ក្នុងមណ្ឌលសុខភាពក្រាំងល្វា ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដែលមានសម្ភាររួមមាន៖ ទឹកបរិសុទ្ធ ៩កេស ទឹកផ្លែឈើ ២ កេស។

ក្នុងនោះក្រុមការងារបានបន្តចុះសួរសុខទុក្ខក្រុមគ្រូពេទ្យប្រចាំការ និងចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់ គ្រូបង្រៀន និងប្រជាពលរដ្ឋ ក្នុងមណ្ឌលសុខភាពលង្វែក ឃុំ សេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដែលបានប្រគល់សម្ភារជូនរួមមាន៖ ទឹកបរិសុទ្ធ ២១កេស ៕

អត្ថបទទាក់ទង