រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ក្រុមការងារសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង បន្តចុះប្រគល់ផ្ទះចំនួន០៤ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

  • 559
  • ដោយ taravong

កំពង់ឆ្នាំង៖ ព្រឹកថ្ងៃអង្គារ ៩រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៤៦៤ ត្រូវនឹងថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១នេះ ផ្ទះចំនួន ០៤ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានប្រគល់ជូនដល់អតីតយុទ្ធជនកម្ពុជា ដឹកនាំដោយ ឯកឧត្តម ធន ធឿន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត និងក្រុមការងារសមាគមអតីតយុទ្ធជនកម្ពុជា ខេត្ត ក្រុង ស្រុក។

អំណោយផ្ទះចំនួន០៤ ខ្នង បានប្រគល់ជូន ០៤គ្រួសារ រួមមាន៖
១. លោក ហោ ចិន្តា រស់នៅភូមិដំណាក់ពពូល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង រួមមានសម្ភារៈ អង្ករ០៣បេ ,ទឹកបរិសុទ្ធ០៤យួរ, មី ម៉ាម៉ា ០១កេស, ត្រីខ ០១យួរ , ទឹកក្រូច០១ កេស , ទឹកត្រី០១យួរ , ទឹកស៊ីអ៊ីវ ០១យួរ និងថវិកា ២០០,០០០ រៀល ។
២. លោក អ៊ុយ វណ្ណ: រស់នៅភូមិឡទឹកត្រី សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង រួមមានសម្ភារៈ អង្ករ០៣បេ ,ទឹកបរិសុទ្ធ០៤យួរ, មី ម៉ាម៉ា ០១កេស, ត្រីខ ០១យួរ , ទឹកក្រូច០១ កេស , ទឹកត្រី០១យួរ , ទឹកស៊ីអ៊ីវ ០១យួរ និងថវិកា ២០០,០០០ រៀល ។
៣. លោក ចេង ចន្តា រស់នៅភូមិទី១ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង រួមមានសម្ភារ: អង្ករ០៣បេ,ទឹកបរិសុទ្ធ០៤យួរ, មី ម៉ាម៉ា ០១កេស, ត្រីខ ០១យួរ , ទឹកក្រូច០១ កេស , ទឹកត្រី០១យួរ , ទឹកស៊ីអ៊ីវ ០១យួរ និងថវិកា ២០០,០០០ រៀល។
៤. លោក ទិត្យ ហាក់ រស់នៅភូមិក្តីត្នោត ឃុំស្រែថ្មី ស្រុករលាប្អៀរ រួមមានសម្ភារៈ អង្ករ០៥បេ, ទឹកបរិសុទ្ធ០៤យួរ, មី ម៉ាម៉ា ០១កេស, ត្រីខ ០១យួរ , ទឹកក្រូច០១ កេស , ទឹកត្រី០២យួរ , ទឹកស៊ីអ៊ីវ ០២យួរ,ឃីប០១កញ្ចប់ និងថវិកា ២៥០,០០០ រៀល ។

ក្នុងឱកាសនោះ ឯកឧត្តម ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានមានមតិសំណេះសំណាល សួរសុខទុកបងប្អូន អតីតយុទ្ធជន រួមជាមួយគ្រួសារ និងសូមផ្តាំផ្ញើរដល់បងប្អូន ត្រូវចេះថែទាំសុខភាព ការពារខ្លួនក៏ដូចជាក្រុមគ្រួសារ ឱ្យជៀសផុតពីជំងឺកូវីដ-១៩ ដោយអនុវត្ត នូវវិធានការ ការពារជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាលគឺ ៣ការពារ និង៣កុំ ៕

អត្ថបទទាក់ទង