រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ស.ស.យ.ក.ខេត្តកំពង់ឆ្នាំង នាំយកសម្ភារ និងថវិកាជូនដល់ក្រុមគ្រូពេទ្យ ដែលកំពុងប្រចាំការនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង និងបន្តចុះផ្សព្វផ្សាយ ណែនាំ និងចែកម៉ាស់ជូនដល់ប្រជាពលរដ្ឋ និងអាជីវករលក់ដូរ នៅផ្សារលើ

  • 472
  • ដោយ taravong

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១នេះ ឯកឧត្តម ហេង ពិទូ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ខេត្តកំពង់ឆ្នាំង បានដឹកនាំ សមាជិក សមាជិកា នៃសហភាពសហព័ន្ធយុវជនកម្ពុជា (សស.ស.យ.ក) ខេត្ត នាំយកសម្ភារ និងថវិកាមួយចំនួនប្រគល់ជូនដល់ក្រុមគ្រូពេទ្យ ដែលកំពុងប្រចាំការលើយុទ្ធនាការ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ - ១៩ និងក្រុមគ្រូពេទ្យ កំពុងប្រចាំការនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង។

ឆ្លៀតនៅក្នុងឱកាសនោះ ឯកឧត្តម ហេង ពិទូ បានថ្លែងនូវការកោតសរសើរដល់ក្រុមគ្រូពេទ្យទាំងអស់ដែលបានយកចិត្តទុក្ខដាក់លះបង់កំលាំងកាយចិត្តដើម្បីសុខមាលភាពរបស់ប្រជាពលរដ្ឋ។ ឯកឧត្តម ក៏បានធ្វើការលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យបន្ថែមទៀតដើម្បីចូលរួមក្នុងការទប់ស្កាត់ បង្ការ ជម្ងឺកូវីដ-១៩។

បន្ទាប់មក ឯកឧត្តម បានដឹកនាំ សមាជិក សមាជិកា ចុះផ្សព្វផ្សាយ ណែនាំ និងចែកម៉ាស់ជូនដល់ប្រជាពលរដ្ឋ និងអាជីវករលក់ដូរ នៅផ្សារលើ។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម ក៏បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋត្រូវប្រកាន់ខ្ជាប់តាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល ៣កុំ និង៣ការពារ និងអនុវត្តឱ្យបានម៉ឹងម៉ាត់តាម ការណែនាំរបស់ក្រសួងសុខាភិបាល ៕

អត្ថបទទាក់ទង