រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

រដ្ឋបាល ខេត្តកំពង់ឆ្នាំង រៀប ចំ កិច្ចប្រជុំ ស្ដីពី សកម្មភាព គម្រោង ច្រក ចេញ ចូលតែមួយ សម្រាប់ ប្រជាពលរដ្ឋ(OW4C)

  • 387
  • ដោយ taravong

កំពង់ឆ្នាំង៖ នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១នេះ នៅ សាលប្រជុំ សាលា ខេត្ត កំពង់ឆ្នាំង ឯកឧត្តម ឡុង ឈុនឡៃ ប្រធាន ក្រុម ប្រឹក្សា ខេត្ត និង ឯកឧត្តម អម សុភា អភិបាលរង ខេត្ត តំណាង ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាល ខេត្ត អញ្ជើញ ចូលរួម ជាអធិបតី ក្នុង កិច្ចប្រជុំ ស្ដីពី សកម្មភាព គម្រោង ច្រក ចេញ ចូលតែមួយ សម្រាប់ ប្រជាពលរដ្ឋ(OW4C) ជាមួយ ក្រុម ហ៊ុន Nickol Global Solutions អង្គការ InSTEDO និង អង្គការ វិទ្យាស្ថាន តស៊ូ មតិ និ ងគោលនយោបាយ (API) តាម រយៈប្រព័ន្ធ អេឡិចត្រូនិច(ZOOM)។

ដោយ មាន ការ អញ្ជើញ ចូលរួម ពី ឯកឧត្តម ស៊ីវ រុន ឯកឧត្តម ផាន់ ចាន់តារា សមាជិក ក្រុម ប្រឹក្សាខេត្ត លោក អ៊ុក កីឡា ប្រធាន ការិយាល័យ ប្រជាពលរដ្ឋ ខេត្ត លោក លៀង ជុំសុបិន្ត នាយក រង រដ្ឋបាលសាលាខេត្ត លោក ឈាង បូរ៉ា ប្រធាន អង្គភាពច្រកចេញ ចូលតែមួយ សាលា ខេត្ត អភិបាលរងក្រុងកំពងឆ្នាំងទទួលបន្ទុកច្រកចេញចូលតែមួយ លោកប្រធានការិយាល័យច្រកចេញចូលតែមួយ ក្រុងកំពងឆ្នាំង បុគ្គ លិក គម្រោង អង្គការសង្គមស៊ីវិល និងក្រុមយុវជនស្ម័គ្រចិត្ត សរុប ៣៥ រូប ៕

អត្ថបទទាក់ទង